សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង ដោយសារឆ្នាំងដាំបាយអគ្គិសនី
ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអណ្តាតភ្លើងឆាបឆេះទាំងស្រុង ខណ:ដែលម្ចាស់ផ្ទះបានដោយខ្សែភ្លើងឆ្នាំងដាំបាយអគ្គិសនីទុកចោលច្រើនម៉ោងពេក។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក នៅចំណុភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ករណីអគ្គិភ័យនេះបានកើតឡើងបណ្តាលឲ្យឆេះផ្ទះចំនួន១ខ្នង ទំហំ៤មx៦ម (ឆេះទាំងស្រុង) ដំបូលប្រក់ស័ង្កសី ជញ្ជាំងសង្កសី ផ្ទះផ្ទាល់ដី របស់ម្ចាស់ឈ្មោះ រ័ត្ន ណក់ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលេី។

បើតាមសម្តីរបស់ម្ចាស់ផ្ទះបានអះអាងថា ការឆាបឆេះនេះគឺសង្ស័យបណ្តាលមកពីគាត់ដោតឆ្នាំងដាំបាយខ្សែភ្លើងចោលយូរពេក ទើបបណ្តាលអោយក្លាយជាអណ្តាតភ្លើងឆាបឆេះបែបនេះ ដោយសម្ភារ:ខូចខាតរួមមាន៖
ឆេះលុយដុល្លារចំនួន ៣០០ដុល្លារ លុយបាតចំនួន ២៥.០០០បាត លុយខ្មែរចំនួន ១.៥០០.០០០រៀល ទូរស័ព្ទ២គ្រឿង ប៉ុស្តិ៍ផ្សារដែកចំនួន១ ម៉ូទរ័កាត់ចំនួន១ ប្រេងម៉ាស៊ុត២ប៊ីដុង អង្ករចំនួន១០០គីឡូក្រាម គ្រែចំនួន៤ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតឆេះទាំងស្រុង។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងយឺតពេល៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?