Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​បឹង​រៀល និង​បាន​កាប់​បំផ្លាញ​ ដុត​កម្ទេច​ចោល​របាំង​លប​វែងៗ​១៣របាំង​ប្រវែង​២៦០០ម៉ែត្រ

បានផុស

នៅ

កំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​រួមមាន​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង សហការ​ជា មួយ​មន្ត្រី​ជលផល​ផ្នែក​កំពង់ឆ្នាំង អនុវត្ត​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ស៊ុន​ សុ​វណ្ណា​រិ​ទ្ធិ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​និង​លោក ងិន​ហ៊ុន​ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ ទី​១៩ ខែតុលា ឆ្នាំ​២០២៣ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ដាក់​របាំង​លប​សាច់​អួន​វែងៗ​ខុសច្បាប់​ចំនួន១៣របាំង​មាន​ប្រវែង​២៦០០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​អូស ស្រុក​ជ្រុល​គិរី ខេត្តកំពង់ឆ្នាំង​។

លោក​វរសេនីយ៍ឯក ហង្ស សុជាតិ មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ ឆ្នាំង និង​លោក បាន សុវណ្ណារិទ្ធ មន្ត្រី​ផ្នែក​ជលផល​កំពង់ឆ្នាំង​ជា​អ្នកដឹកនាំ​ក្រុម​សមត្ថ​កិច្ច​ចម្រុះ​បាន​ឲ្យ​ដឹង​ថា កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ខាងលើ​នេះ​ មាន​កម្លាំង​សរុប​ចំនួន ៣២ នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មធ្យោបាយ​មាន កាណូត​បា​លា​ស្មាច់​ចំ​នួន ៦គ្រឿង។ ក្នុង​នោះ​មាន​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត​និង​ស្រុក​ចំនួន ២៤ នាក់​។ ​មាន​កាណូត​បាល់​អា​ស្មាច់​ចំនួន ៤ គ្រឿង​និង​មន្ត្រីជលផល​ផ្នែក​កំពង់ឆ្នាំង​និង​សង្កាត់​នេសាទ​ប្រឡាយ​មាស​ចំនួន ៨​នាក់​មាន​បា​ស្មាច់​ចំនួន ២ គ្រឿង​។

កិច្ចប្រតិបត្តិការ​ខាងលើនេះ​ បាន​ចាប់​ដំណើ​រ​ការបង្ក្រាប​បទល្មើស​ពី​ម៉ោង​៨​និង ៣០ នាទី​ព្រឹក​រហូតដល់​ម៉ោង​៣ រសៀល​នៅ​ចំណុច​បឹង​រៀល ស្ថិ​ត​នៅក្នុង​ឃុំ​កំ​ពង់​អុស ស្រុក​ជល់​គី​រី ជា​លទ្ធផល​គឺ រុះរើ​កាប់​បំផ្លាញ និង​ដុត​កម្ទេចចោល​នៅ​ហ្នឹង​ក​ន្លែង រ​បាំង​លប​វែងៗ​ចំនួន ១៣ កន្លែង មាន​ប្រវែង ២៦០០​ម៉ែត្រ​, លប​លូ​ចំនួន ២៥ មាត់ ,​បង្គោល​ចំនួន ១.០៥០ ដើម ,​ចាក់​លែង​ត្រី​ចំណុះ​ចំនួន ១៧០ គីឡូ​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​។

សូម​បញ្ជាក់​ថា ​នៅ​ចំណុច​ខាងលើ​នេះ​ កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០២៣ សមត្ថកិច្ច​នគរបាល​បង្ក្រាប​ប​ទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​កំពង់ឆ្នាំង មាន​ចំនួន ២៤ នាក់ កាណូ​ត ៦ គ្រឿង បាន​ចុះ​បង្ក្រាប​ម្ដង​រួច​មក​ហើយ ដោយ​បាន​កាប់​បំផ្លាញ​របាំង​លោក​វែងៗ​ចំនួន ៨ របាំង មាន​ប្រវែង ៤០០០ ម៉ែត្រ​, លប​លូ ៣០ មាត់​និង​ចាក់​លែង​ត្រី​ចំនួន៨០០គីឡូ ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​។ ប៉ុន្តែ​មកដល់​ថ្ងៃនេះ​នៅ​ចំណុច​ខាង លើ​នេះ​នៅ​តែ​មាន​បទល្មើស​ដាក់​របាំង​វែងៗ​មួយ​ខ្សែ​មួយ​ខ្សែ​រាប់ពាន់​ម៉ែត្រ​ដដែល​។

​ទាក់ទង​នឹង​ករណី​នេះ​លោក ងិន ហ៊ុន​ប្រ​ធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី​១៩​ខែតុលា​នេះ​បាន​ថ្លែងថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សមត្ថកិច្ច​នគរបាល​ខេត្ត និង​កង​រាជ​អាវុធ​ហ​ត្ថ​ខេត្ត ដែល​កន្លងមក​តែងតែ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​ជា​បន្តបន្ទាប់​នឹង​ទទួល​បាន​លទ្ធផល​ល្អ​។

ដោយឡែក​លោក​ប្រធាន​មន្ទីរ​បាន​ណែនាំ​និង​ផ្ដាំផ្ញើ ដល់​មន្ត្រី​ជលផល​ទាំង​លោក នាយ​ខណ្ឌ លោកនាយ​ផ្នែក និង​នាយ​សង្កាត់ ព្រមទាំង​មន្ត្រី​ជលផល​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ដែន​សមត្ថកិច្ច​ដែល​ខ្លួន​ទទួលខុសត្រូវ ជាប្រចាំ​  ដោយ​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​កើតមាន​បទល្មើស​នេសាទ​ច្រើន​នោះ​ឡើយ​។ ករណី​ដែលមាន​បទល្មើស​នេសាទ​ច្រើន​មិន​ចុះបង្ក្រាប​នៅក្នុង​ដែន​សមត្ថកិច្ច ផ្នែក​ឬ​សង្កាត់​ណា មួយ​នោះ គឺ​លោកនាយ​ផ្នែក លោកនាយ​សង្កាត់​និង​នាយ​ខណ្ឌ ត្រូវតែ​ទទួលខុស ត្រូវ​ចំពោះមុខ​ច្បាប់​។ ព្រោះ​លោក​ប្រ​ធាន​មន្ទីរ​បាន​ណែនាំ​ជាច្រើន លើក​ច្រើនសារ​រួចមកហើយ៕

ដោយ ៖ ឈៀង ​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម