Connect with us

សន្តិសុខសង្គម

ទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ីទាញចបជីកវាយចំកញ្ចឹងកស្លាប់ភ្លាមៗ

បានផុស

នៅ

ផ្ដើមចេញពីទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី ជនដៃដល់ដែលជាមិត្តភក្ដិរបស់ជនរងគ្រោះបានស្ទុះទាញចបជីកវាយលើជនរងគ្រោះចំនួនពីរចបជីកបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះបានកើតឡើងវេលាម៉ោង២និង៣០រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បន្ទាប់ពីបង្កហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចកងរាវុធហត្ថខេត្តកែបឃាត់ខ្លួនដើម្បីសួរនាំ និងកសាងសំណុំរឿងអនុវត្តតាមនិតិវិធីច្បាប់។

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនដៃដល់ឈ្មោះ វុធម៉ៅអាយុ២៨ឆ្នាំ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រីឯជនរងគ្រោះឈ្មោះ ឃន នេន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

មុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់រួមជាមួយមិត្តភក្តិផ្សេងទៀតបានបបួលគ្នាផឹកស៊ីជុំគ្នា។ ពេលផឹកយូរទៅ បានក្លាយជាទំនាស់ពាក្យសម្ដីជាមួយគ្នា ទើបជនដៃដល់ទាញចប់ជីកមកវាយទៅលើជនរងគ្រោះពីរចប់ជីកចំកញ្ចឹងកពីក្រោយ បណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម