សន្តិសុខសង្គម
បង្ក្រាបឈ្មួញដាក់ស្បៃមុងក្រសោបយកកូនត្រីចម្រុះនៅទំនប់ស្ទាក់ទឹកសាលាតាអន
នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នេះ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានឲ្យដឹងថា ករណីដែលមានឈ្មួញលួចដាក់ស្បៃមុង ក្រសោបយកកូនត្រីចម្រុះដោយខុសច្បាប់នៅចំណុចក្បាលទំនប់ទឹកសាលា តាអន ត្រូវបានបង្ក្រាបក្នុងនោះក៏បានបង្ក្រាប២ករណីផ្សេងទៀតនៅផ្នែកខាងលើនិងផ្នែកខាងក្រោមនៃទំនប់។
ការចុះបង្ក្រាបធ្វើឡើងក្រោយបែកធ្លាយពីអ្នកភូមិខណះដែលឈ្មួញហាមមិនឲ្យអ្នកស្រុកភូមិបានបង់សំណាញ់ធ្វើនេសាទជាប្រពៃណី សម្រាប់ដោះស្រាយម្ហូបប្រចាំថ្ងៃដែលមិនបំផ្លាញធនធានមច្ឆាជាតិដូចប្រើប្រាស់ស្បៃមុងនោះទេ។


ករណីឈ្មួញដាក់ស្បៃមុងបានប្រព្រឹត្តឡើងតាំងពីឆ្នាំ២០២២ តែគ្មានមន្ត្រីណាមកបង្ក្រាបទើបអ្នកភូមិក្តៅក្រហាយរឿងហាមពួកគាត់មិនឲ្យបង់សំណាញ់ ទើបបង្ហើបករណីនេះមកឲ្យកម្ពុជាថ្មីចុះផ្សាយ ទើបមានការបង្ក្រាបតែម្តងដោយពួកគាត់ប្រាប់ថា បទល្មើសនេះមួយថ្ងៃៗបានកូនត្រីមិនក្រោម ១ តោនឡើយ ក្នុងរយះពេលជាង ១ ឆ្នាំមកនេះស្ទើរដាច់ពូជកូនត្រីគ្រប់ប្រភេទ ទម្រាំមានការបង្ក្រាបនៅពេលនេះ។
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបន្តឲ្យដឹងថា សកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិសាស្ត្រចំណុចទំនប់សាលាតាអន ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ចំណុចខាងលើដៃស្ពង់ និងខាងក្រោមរបុញអង្កាំ ក្នុង ស្រុកថ្មគោល ខេត្តបាត់ដំបង។

បទល្មើសនេះ បានប្រើឧបករណ៍នេសាទខុសពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឧបករណ៍ស្បៃមុងទាំង ៣ ករណីដែលត្រូវបានបង្ក្រាប។
លោកបញ្ជាក់ថា ក្នុងការចុះបង្ក្រាបនេះ មន្ត្រីជំនាញបានសហការជាមួយ កម្លាំងអាវុធហត្ថខេត្តសរុប ០៧ នាក់ និងមធ្យោបាយកាណូត ០២គ្រឿង។ លទ្ធផលនៃការបង្ក្រាបទាំង ៣ ករណី បានកាប់បំផ្លាញចោលសាច់អួនប្រវែង ១ ២០០ម៉ែត្រ ,បង្គោលចំនួន ៩៣០ ដើម, ឡុកចំនួន ០៥ គ្រឿង ,លូស្បៃមុង ០៥ មាត់ និង ត្រីចម្រុះចំនួន ២០គីឡូក្រាម បានព្រលែងឲ្យមានសេរីភាព៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ