សន្តិសុខសង្គម
សម្លាប់កូនបង្កើតទើបអាយុ២ឆ្នាំ រហូតអ្នកជិតខាងធុំក្លិន ទើបបែកការ
ភ្នំពេញ ៖ ពិតជាសាហាវឃោរឃៅខ្លាំងណាស់កូនប្រុសទើបអាយុ២ខួប ឪពុកចាប់ជើងបោកនឹងជញ្ជាំងស្លាប់យ៉ាងអាណោចអាធ័ម រួចយកសពទៅលាក់នៅលើឡៅតឿរយៈពេលពេល២ថ្ងៃរហូតធុំក្លិន ទើបបែកធ្លាយត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ជាឪពុកយកទៅចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៣១០ កែង១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនដៃដល់ដៃឆៅឈ្មោះភួង ធី ភេទប្រុស អាយុ៣៦ឆ្នាំ ។ស្នាក់នៅ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ ស៊ឹម សុយុទ្ធ ភេទប្រុស អាយុ២ឆ្នាំ។ បើតាមការបញ្ជាក់ពីក្រុមគ្រួសារបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកជិតខាងបានខលមកប្រាប់ជីដូនរបស់កុមារាខាងលើថា ឪពុកបានប្រើហិង្សាទៅលើក្មេងប្រុសរងគ្រោះ។ ជីដូនក្មេងរងគ្រោះបានបន្ថែមទៀតថា ជនដៃដល់ជាឪពុកគឺស្រឡាញ់កូនស្រីខ្លាំងជាងកូនប្រុស ទើបមានការប្រើហិង្សាបែបនេះ។ ហើយថែមទាំងប្រើប្រាស់គ្រឿងញៀនទៀតផង។

គួរបញ្ជាក់ផងដែរថា កុមារាខាងលើបានបាត់ខ្លួនពីផ្ទះចំនួន២ទៅ៣ថ្ងៃមកហើយ ។ ភ្លាមៗ ក្រុមគ្រួសារបានប្រកាសស្វែងរកកូនតាមប្រព័ន្ធផ្សព្វផ្សាយផង នៅតែមិនទាន់រកឃើញ។ លុះមកដល់ថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៣នេះ អ្នកជិតខាងបានធំក្លិនស្អុយចេញពីផ្ទះកើតហេតុ ខណៈពេលនោះ ក្រុមគ្រួសារមានការផ្អើលឆោឡោ និងបានរកឃើញស.ពក្មេងប្រុសរងគ្រោះនៅលើឡៅតឿបន្ទប់ទឹកក្នុងផ្ទះតែម្តង។
បច្ចុបច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនដៃដល់ជាឪពុក និងនាំខ្លួនយកទៅធ្វើការសាកសួរ ចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?