សន្តិសុខសង្គម
ឆក់ខ្សែ ក បានសម្រេច ជនរងគ្រោះដេញតាមចាប់បានព្រួតវាយទ្រោមខ្លួន
ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់ខ្សែ ក មាសពីបុរសម្នាក់បានសម្រេចតែត្រូវបានជនរងគ្រោះដេញតាមចាប់បានមកវិញបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ៨១ ផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សុខា សុវណ្ណមុន្នីឆេង ហៅ ឆេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ សៅ ណេត ភេទប្រុស អាយុ២៧ឆ្នាំ។ ខ្សែ ក មាសដែលជនសង្ស័យឆក់យកនោះមានទម្ងន់៥ជី។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលេ៥៩៨ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ាក Honda Scoopy ស៊េរី2022 ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1JN-3771 មកពីក្រោយធ្វេីសកម្មភាពឆក់ទាញយកខ្សែកពីជនរងគ្រោះបានសម្រេចហេីយព្យាយាមគេចខ្លួន។ ភ្លាមនោះជនរងគ្រោះក៏បានជិះដេញតាមក្រោយ និងស្រែកថាចោរៗផ្អេីលដល់អ្នកដំណេីរចាប់បានភ្លាមៗ និងវាយម្នាក់មួយដៃមួយជេីងទ្រោមខ្លួនរួចប្រគល់ជូនសមត្ថកិច្ច។ ចំណែកខ្សែកមាសត្រូវបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ។
ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សុខា




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?