សន្តិសុខសង្គម
ជនជាតិវៀតណាម២នាក់កាប់ដើមឈើក្នុងតំបន់អភិរក្សព្រែកថ្លាន់
ជនជាតិវៀតណាម២នាក់ និងកាណូតអូសសម្រាស់ចំនួន ៣ គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានប្រទះឃើញពួកគេកាប់ព្រៃលិចទឹកក្នុងតំបន់អភិរក្សធ្វើជាសម្រាស់អូសតាមកាណូតយកទៅទម្លាក់ក្នុងទន្លេហើយរាយការណ៍ជូន។
ករណីបង្ក្រាបបទល្មើសកាប់ព្រៃលិចទឹកក្នុងតំបន់អភិរក្សធ្វើជាសម្រាស់ដាក់យកត្រីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨៖០០ យប់ថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣ នៅចំណុចព្រែកថ្លាន់ក្នុងភូមិសាស្ត្រភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគីស្រុកបរិបូរណ៌។
លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៥ ខែតុ លានេះ បានឲ្យដឹងថា ជនល្មើសជនជាតិវៀតណាមដែលបានប្រព្រឹត្តបទល្មើសកាប់ព្រៃឈើលិចទឹកធ្វើជាសម្រាស់ចាប់ត្រីខាងលើនេះមាន ១ឈ្មោះ វៀង យាំងទឺ អាយុ ៤៧ ឆ្នាំ និង២ ឈ្មោះ ដាំ យាំងសង អាយុ ៤៦ ឆ្នាំ ពួកគេទាំង២នាក់រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងបានស្នាក់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងនៅចំណុចព្រែកគូរ។
វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានក្នុងពេ លប្រព្រឹត្តបទល្មើសខាងលើនេះរួមមានកាណូត ៣ គ្រឿងក្នុងនោះ២គ្រឿងជាកា ណូតឈើ និង១គ្រឿង បាឡាស្មាច់ រួមនឹងដើមឈើចំនួន ១៥ ដើម ដែលគេចងអូសជាមួយកាណូត។
លោក តាតសីហាក់ នាយផ្នែក រដ្ឋបាលជល ផលកំពង់ឆ្នាំងបានឲ្យដឹងថា ជនល្មើសទាំងពីរនាក់ខាងលើនេះ ត្រូវបានចោទប្រកាន់តាមមាត្រាលេខ ៩៨ ចំណុច១ នៃច្បាប់ស្ដីពីជលផល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ ឆ្នាំទៅ ៥ ឆ្នាំ និងវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។
ដោយឡែកក្រុមអ្នកសារព័ត៌មានដែលបានចុះធ្វើការប្រទះឃើញបទល្មើសខាងលើនេះបានបញ្ជាក់ឲ្យដឹងទៀតថា នៅតាមមាត់ព្រែកថ្លាន់ ដែលជាតំបន់អភិរក្សក៏ឃើ ញមានការកាប់ប្ដូររំលំព្រៃលិចទឹកដើមរាំងដើមចង្កែង ជាច្រើនរយដើមផងដែរ ដែល ជនល្មើសខាងលើនេះត្រៀមនិងដឹកអូសដើមឈើទាំងអស់ខាងលើនេះតាមកាណូតដាក់ជាសម្រាស់ចាប់ត្រីតាមដងទន្លេ។
ចំណែករូបភាពដែលគេអូសសម្រស់តាមកាណូតវិញនោះគឺគេយកពីដុង៣០ លីត្រ២ទៅចងនិងគល់ឈើដែលគេកាត់ផ្ដួលរំលំដើម្បីឲ្យដើមឈើអណ្តែតឡើងទើបគេចង់ភ្ជាប់ និងកាណូតអូសតាមទឹកយកទៅដាក់តាមអន្លង់ដែលគេត្រូវដាក់សម្រាស់ចាប់ត្រី។
បទល្មើសកាប់ព្រៃឈើលិចទឹកធ្វើជាស ម្រាស់ចាប់ត្រីខាងលើនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏ធ្លាប់បានលើកឡើងផងដែរថា ករណីនេះពេលចាប់បានជនល្មើសកាប់ដើមឈើព្រៃលិចទឹកធ្វើសម្រាស់ សមត្ថកិច្ចជំនាញត្រូវតែអនុវត្តតាមនីតិវិធីឲ្យបានម៉ឺងម៉ាត់គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសជិតល្មើសតាមផ្លូវច្បាប់ដោយមិនត្រូវយោគយល់ឬលើកលែងឡើយ ទើបបទល្មើសនេះថយចុះ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ