សន្តិសុខសង្គម
ឆេះយានដ្ឋានជួសជុលរថយន្ដមួយកន្លែងបំផ្លាញរថយន្ដ៦គ្រឿង និងសម្ភារមួយចំនួន
អគ្គិភ័យបានលេបត្របាក់យានដ្ឋានជួសជុលរថយន្ដមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ឆេះបំផ្លាញរថយន្ដចំនួន៦គ្រឿង និងសម្ភារមួយចំនួន។ ការណីគ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា យានដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំ ២០ គុណ ៣៤ម៉ែត្រ ធ្វើពីដែក ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ដែលមានម្ចាស់ឈ្មោះ មុយ ចាន់ណារី ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឪ ស្រីនោ អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុ ជាម្ចាស់ឃ្លាំងនិងម្ចាស់ទីតាំង។

ក្នុងករណីអគ្គិភ័យនេះ បានបណ្ដាលឲ្យខូចខាតរថយន្ដសរុបចំនួន៦គ្រឿង មានរថយន្ដ Lexus 470 ចំនួន១គ្រឿង រថយន្ដ Ford Ranger pickup ចំនួន២គ្រឿង រថយន្ដ Land Cruiser ចំនួន២គ្រឿង និងរថយន្ដដឹកទំនិញចំនួន១គ្រឿង (ឆេះមួយផ្នែកខាងស្ដាំ) និងឆេះសម្ភារៈប្រើប្រាស់ក្នុងរថយន្ដមួយចំនួនទៀត តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលមកពីឆ្លងចរន្ដអគ្គិសនីក្នុងរថយន្ដ ព្រោះរថយន្ដដែលដាក់តាំងលក់នោះជាប្រភេទរថយន្ដជួសជុលផង រថយន្ដលក់ផង(មួយទឹក)។ ក្នុងការជួយសង្គ្រោះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដសង្រ្គោះអគ្គិភ័យចំនួន០៦គ្រឿង និងប្រើទឹកអស់០៧រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានដោយមិនបណ្ដាលឲ្យឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋដែលក្បែរខាងឡើយ៕
អត្ថបទ៖ សុខុម






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ