សន្តិសុខសង្គម
ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
អ្នកឧកញ៉ា ហុី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស រួមទាំងគូកន៥នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារប៉េហ្សុី អោយនៅក្រៅឃុំបណ្រោះអាសន្នកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមប្រភពព័តិមានពីពន្ធនាគារប៉េហ្សុីភ្នំពេញដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ។
ប្រភពបានអោយដឹងទៀតថា ការដោះលែងលោកឧកញ៉ា ហុី គឹមហុង និងគូកនរបស់គាត់អោយនៅក្រៅឃុំនេះ គឺយោងតាមសេចក្ដីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានឃាត់ខ្លួននៅទីស្នាក់ការក្រុមហ៊ុនពិភពដីមាស នៅភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយពីមានការផ្ទុះអាវុធគំរាមគ្នារវាងសមត្ថកិច្ច និងក្រុមអង្គរក្សរបស់អ្នករកសុីដីធ្លីនេះ។ ក្រោយចាប់ខ្លួន តុលាការបានចោទប្រកាន់ពីបទ រំលោភសេចក្តីទុកចិត្ត និងឆបោកពលរដ្ឋរាប់រយគ្រួសារ និងត្រូវឃុំខ្លួនបណ្ដោះអាសន្នចំនួន៦នាក់ ចំណែកមនុស្សប្រុស ស្រី៨នាក់ផ្សេងទៀតត្រូវដោះលែងអោយមានសេរីភាពវិញ។

មុនឈានដល់ការចាប់ខ្លួនអ្នកឧកញ៉ារូបនេះ ដោយសារអ្នកពាក់ព័ន្ធ រួមនឹងអ្នកការពារជាច្រើននាក់ បានប្រើប្រាស់កាំភ្លើងច្រូងច្រាង និងវាយលើសមត្ថកិច្ចថែមទៀត។ កន្លងមកក្រុមហ៊ុនពិភពដីមាស ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារដាក់ពាក្យប្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសំណូមពរឱ្យជួយពន្លឿនក្នុងការរកដំណោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនមួយនេះ។
ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុនគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគាត់នោះឡើយ ខណៈបុគ្គលិកធនាគារកាន់តែបង្ខំទាលុយដោយនាំគ្នាមកដល់ផ្ទះពួកគាត់ស្ទើររាល់ថ្ងៃ ដោយអ្នកខ្លះមិនហ៊ាននៅផ្ទះទេ ព្រោះបុគ្គលិកធនាគារខ្លះប្រើពាក្យសម្តីពិបាកស្តាប់ណាស់។ ក្រុមហ៊ុនពិភពដីមាស ខកខានផ្តល់លុយជាច្រើនខែមកហើយទៅឱ្យពលរដ្ឋតាមកិច្ចសន្យា។

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លា)៕
អត្ថបទ៖ មករា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា