សន្តិសុខសង្គម
ឃុំខ្លួនជនក្លែងព្រះរាជសារព្រះមហាក្សត្រ ពីបទឆបោក បទក្លែងបន្លំឯកសារសាធារណៈ និងបទ.ប្រើប្រាស់ឯកសារសាធារណៈក្លែង
ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថ្លែងឲ្យដឹងថា ជនសង្ស័យដែលក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ ត្រូវបានតំណាងអយ្យការ បើកការស៊ើបសួររួចរាល់ហើយ ដោយចោទប្រកាន់ពីបទឆបោក បទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលបទល្មើសនេះមានចែងតាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយពីតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
សូមជម្រាបថា ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវ និងឃាត់ខ្លួនកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះសំណាក់មួយកន្លែងទាល់មុខមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ហៅ មន្ទីរពេទ្យលោកសង្ឃក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចឲ្យដឹងថា កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជ វាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងបណ្តាញសង្គម និងដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នង ការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ពន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសារភាព ថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារ ប្រាកដមែន ដោយបន្លំខ្លួនធ្វើជាខ្សែព្រះញាតិវង្ស ទៅជួលសេវា វាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេច ជាស៊ីម សន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់ នូវខ្លឹមសារ និងឯកសារ គំរូ រួច ផ្ញើលិខិតនោះ ទៅឲ្យកូនសិស្សលោកនៅវត្ត ចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្ម វនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្ត ទេពវិមាន ហៅ វត្ត កាន់ទ្រង់ ស្ថិតនៅឃុំ តានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។
ករណីនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជន ឲ្យមានការប្រុងប្រយ័ត្នចំពោះការចែករំលែក នូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឲ្យខ្លួនក្លាយជា ឈ្នាន់បម្រើដល់ឧបាយកលរបស់ ក្រុមជនឆបោក ព្រមទាំងត្រូវទទួល ខុសត្រូវ ចំពោះច្បាប់ថែមទៀតផង៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?