Connect with us

សន្តិសុខសង្គម

Update៖ ករណីអគ្គិភ័យឆេះផ្ទះ និងស្លាប់បុរសម្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ គឺផ្ដើមចេញពីគ្រឿងញៀន

បានផុស

នៅ

ករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ គឺផ្ដើមចេញពីការប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតគ្រប់គ្រងអារម្មណ៍លែងបាន ក៏ដុតផ្ទះឱពុកខ្លួនឯងឆេះអស់ទាំងស្រុង និងស្លាប់ក្នុងអណ្ដាតភ្លើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះដែលស្លាប់ក្នុងករណីអគ្គិភ័យនេះ គឺជាកូនប្រុសពៅរបស់ម្ចាស់ផ្ទះមានឈ្មោះ គី ប៊ុនសែន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកឱពុកមានឈ្មោះ គី ប៊ុនស៊ាន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កូនប្រុសពៅម្ចាស់ផ្ទះរងគ្រោះជាមនុស្សប្រេីប្រាស់ថ្នាំញៀនរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងជាប់ ក៏បានចងទ្វារខាងក្នុងរួចធ្វេីសកម្មភាពដុតផ្ទះរបស់ឪពុកបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឱ្យឆេះខ្លួនឯងស្លាប់នៅក្នុងភ្នួកភ្លេីងតែម្តង។

ទោះបីយ៉ាងណា ករណីនេះ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងក្រុមបង្ការ និងពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍ភ្លាមៗដេីម្បីបាញ់ពន្លត់ទប់ស្កាត់កុំឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង ដោយបានប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់១៤​គ្រឿង និងបំពង់ពន្លត់អគ្គិភ័យចំនួន៣បំពង់។

គួររំលឹកថា ករណីគ្រោះអគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ក្រុមទី៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងករណីនេះបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទាំងស្រុង និងរាលដាលដល់បន្ទប់ជួលក្បែរនោះផងដែរ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម