សន្តិសុខសង្គម
កម្ពុជា បណ្ដេញជនសង្ស័យជប៉ុន២៥នាក់ចេញពីប្រទេស ក្រោយប្រព្រឹត្តអំពើឆបោកតាមអនឡាញ
អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានសហការបណ្ដេញជនសង្ស័យសញ្ជាតិជប៉ុនចំនួន២៥នាក់ រួមជាមួយវត្ថុតាងចេញពីប្រទេសកម្ពុជា ក្រោយជនសង្ស័យទាំងនេះ យកទឹកដីកម្ពុជាប្រពឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ជនសង្ស័យទាំងនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងអាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរស័ព្ទ ទៅលើជនរងគ្រោះនៅប្រទេសជប៉ុន។

ជុំវិញប្រតិបត្តការបញ្ជូនជនសង្ស័យ និងវត្ថុតាង ចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុននេះ ទីភ្នាក់ងារនគរបាលជាតិជប៉ុន បានសហការជាមួយកម្ពុជា ដោយភាគីជប៉ុនបានបញ្ជូនយន្តហោះឈ្មោះ Malaysia Airlines និងកងកម្លាំងនគរបាលជប៉ុនមកអមជនសង្ស័យ ដើម្បីយកជនសង្ស័យទាំង២៥នាក់នេះ ទៅអនុវត្តនីតិវិធីផ្តន្ទាទោសនៅក្នុងប្រទេសជប៉ុន។

ក្នុងឱកាសបណ្ដេញជនសង្ស័យជនជាតិជប៉ុនចេញពីកម្ពុជា សមត្ថកិច្ចនគរបាលកម្ពុជា បានដាស់តឿន និងក្រើនរម្លឹក ដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានា ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការជួលទីតាំងរបស់ខ្លួនទៅឲ្យជនបរទេស ដោយត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល និងត្រូវមានពិនិត្យឲ្យបានច្បាស់លាស់ ចៀសវាងនាំឲ្យទៅតាំងរបស់ខ្លួនត្រូវបានប្រើប្រាស់ធ្វើសកម្មភាពបទល្មើស ឬខ្លួនផ្ទាល់អាចក្លាយទៅជាអ្នកសម្រួលផ្ដល់ទីតាំងដល់ប្រពឹត្តបទល្មើសផងដែរ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ