Connect with us

សន្តិសុខសង្គម

រដ្ឋបាលជលផលអំពាវនាវដល់អ្នកប្រើឧបករណ៍ខុសច្បាប់យកមកប្រគល់អាជ្ញាធរពាក់ព័ន្ធ

បានផុស

នៅ

ក្នុងពិធីពង្រឹងសហគមន៍នេសាទនៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងថ្ងៃទី ០៩ វិច្ឆិការដ្ឋបាលជលផលបានអំពាវនាវ ដល់ប្រជាអ្នកនេសាទណាដែលលបលួចប្រើឧបករណ៍នេសាទខុសច្បាប់ ត្រូវភ្ញាក់រលឹកយកមកប្រគល់ឲ្យអាជ្ញាធរពាក់ព័ន្ធជៀសវាងពេលចុះបង្ក្រាបមានទោសទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា ការធ្វើនេសាទខុសច្បាប់ វាជាទង្វើលមួយបំផ្លាញ់ធនធានមច្ជាជាតិរបស់ខ្លួន ប្រជាអ្នកនេសាទទាំងអស់ ត្រូវដើរតួនាទីជាអ្នកអភិរក្សធនធានមច្ចាជាតិរបស់ខ្លួន ដោយគ្រាន់តែបញ្ឈប់ការលួចលាក់ ធ្វើនេសាទដោយប្រើឧបករណ៍ឆក់ ហើយក៍ត្រូវសហការជាមួយប្រជាសហគមន៍នេសាទ រួមគ្នាចាត់វិធានការទៅលើបុគ្គលទាំងឡាយណាដែលធ្វើនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលបង្កការវិនាសមហត្តរាយដល់ធនធានជលផល។

លោក លី ចិន្ត្រា ប្រធានសហគមន៍នេសាទភូមិថ្មី សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង បានបញ្ជាក់ថា ធនធានជលផលជារបស់យើងទាំងអស់គ្នា ដូចនេះប្រជាសហគមន៍ក៏ដូចជាប្រជាអ្នកនេសាទ ត្រូវតែរួមគ្នាអភិរក្សធនធានជលផល ហើយអ្នកដែលលួចលាក់ប្រើឧបករណ៍ឆក់ត្រី ត្រូវយកមកប្រគល់អោយអាជ្ញាធរមូលដ្ឋាន ខ្ញុំមិនចង់ឱ្យមានធ្វើអញ្ចឹងទេក្នុងនាម​សហគមន៍ ព្រោះឃើញមុខគ្នារាល់ថ្ងៃនៅតាមមូលដ្ឋានចង់ឃើញគាត់បញ្ឈប់ដោយចិត្តគាត់ប្រគល់អោយសប្បាយចិត្ត ក្នុងនាមសហគមន៍ក៏សប្បាយចិត្តដែរ ព្រោះអស់ត្រីទៅមិនមែនអស់តែខ្ញុំទេគឺអស់ទាំងអស់គ្នា។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា:អ្នកដែលប្រគល់ឧបករណ៍ឆក់ចំនួន ៤គ្រឿងយកមកប្រគល់ឱ្យសហគមន៍នេសាទ គឺជាការភ្ញាក់រលឹក និងមានស្មារតីទទួលខុសត្រូវ ហើយអាចជាគំរូមួយសម្រាប់អោយបងប្អូនប្រជាអ្នកនេសាទយើងនាំគ្នាបញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ ងាក់មកគោរពច្បាប់ជលផល និងរួមគ្នាអភិរកធនធានមច្ជាជាតិអោយសម្បូរបែបឡើងវិញ។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្កី បានបញ្ជាក់ថា ការអភិរក្សធនធានមច្ចាជាតិនេះ ប្រជាអ្នកនេសាទនៅសង្កាត់សាមគ្គីមានចំនួន២នាក់បានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ឲ្យមកសហគមន៍នេសាទ ជាមួយនេះសកម្មភាពបង្ក្រាបបទល្មើសនេសាទក៏ប្រជាសហគមន៍ដកហូតបាន ឧបករណ៍ឆកចំនួន២គ្រឿងផងដែរ។

សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង មានសហគមន៍នេសាទបានបង្កើតឡើងចំនួន ៦២សហគមន៍ ហើយសហគមន៍ដែលអនុវត្តការងារអភិរក្សធនធានជលផលបានល្អ ត្រូវបានរដ្ឋបាលជលផលផ្ដល់លិខិតសរសើរក្នុងការលើកទឹកចិត្ត ដើម្បីបង្ហាញពីសុឆន្ទះក្នុងការស្រឡាញ់ធនធានជលផលរបស់ខ្លួន៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម