សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៣ បណ្ដាលឱ្យមនុស្សចំនួន៦នាក់រងរបួសធ្ងន់ ស្រាល
ដំណឹងបឋម៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកចេកទម្ងន់២.៥តោន និងរថយន្តសេរីទំនើបម៉ាក Ford Turner នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៩ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅវេលារសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន៦នាក់រងរបួសស្រាល និងធ្ងន់។


បើតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់បានឱ្យដឹងថា រថយន្ដដឹកចេកស្លាកលេខ កែប 3A 0024 បានធ្វើដំណើរពីជើងទៅត្បូង(ទិសដៅពីភ្នំពេញមក) លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតឡើងលើទ្រូងផ្លូវមកប៉ះនឹងរថយន្តសេរីទំនើបម៉ាក Ford Turner ពណ៌សស្លាកលេខ ភ្នំពេញ 2 A-9710 ដែលធ្វើដំណើរពីត្បូងទៅជើង(ទិសដៅទៅភ្នំពេញ) យ៉ាងពេញទំហឹង។
យ៉ាងណានៅ វេលាម៉ោង៣៖ ៥០នាទីរសៀល សមត្ថកិច្ចជំនាញកំពុងវាស់វែង ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះតាមរយៈរថយន្តសង្គ្រោះគ្លីនិកឯកជន និងរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពវាលអង្គពពេល៕
ដោយ៖ង៉ិល ណារ៉ាត់




-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច