សន្តិសុខសង្គម
របាយការណ៍៖ ត្រឹម១២ថ្ងៃខែនេះ ផាកពិន័យយានយន្តបានជាង ៤ពាន់គ្រឿងនៅទូទាំងប្រទេស
តាមរបាយការណ៍ពីពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក គិតពីថ្ងៃទី១ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានយានយន្តចូលគោលដៅចំនួន ៦,៣៣១គ្រឿង និងយានយន្តល្មើសសរុបចំនួន ៤,៧៦១គ្រឿងដែលត្រូវបានផាកពិន័យ។ នេះបើតាមការផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។

ប្រភពដដែលបានបង្ហាញថា ក្នុងចំនួនយានយន្តល្មើសទាំង ៤,៧៦១គ្រឿងមាន រថយន្តធំចំនួន ៣៣គ្រឿង រថយន្តតូច ៦៣០គ្រឿង និងម៉ូតូ ៤,០៩៨គ្រឿង (៤,០៩៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

ដោយឡែក សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា មានយានយន្តចូលគោលដៅចំនួន ៧០០គ្រឿង ដែលមាន៧០គោលដៅនៅទូទាំងប្រទេស។ ក្នុងនោះមានរថយន្តធំ ០១គ្រឿង រថយន្តតូច ១០៥គ្រឿង និងម៉ូតូ ៥៩៤គ្រឿង ព្រមទាំងរកឃើញយានយន្តល្មើស និងផាកពិន័យសរុបចំនួន ៦២១គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៤៧គ្រឿង និងម៉ូតូចំនួន ៥៧៣គ្រឿង។
អគ្គស្នងការនគរបាលជាតិ បានសរសេរសំណេរសង្កត់ធ្ងន់ថា របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ