សន្តិសុខសង្គម
អាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ពីបទបង្ខាំងមនុស្ស ក្រោយការទិញលក់សំណរខ្មៅប្រែពណ៌ (វត្ថុបុរាណ) មិនត្រូវគ្នា
កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់ចំនួន៧នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្យខុសច្បាប់ និងអំពើឆបោក។
ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះ១កន្លែង ក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះតាមទូរស័ព្ទ។

យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ ជនរងគ្រោះក្នុងករណីបង្ខាំងមនុស្សនេះមានឈ្មោះ ប៉ូច គឹមយូ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលពោធិ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកក្រុមជនសង្ស័យមានគ្នា៧នាក់មាន៖ ១.ឈ្មោះ ស៊ុក សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ចុះវា ឃុំវិហ៊ារលួង ស្រុកពោញាឭ ខេត្តកណ្តាល មុខរបរកសិករ។ ២.ឈ្មោះ ធុន សីហា ភេទប្រុស២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពង្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរគ្រូបង្រៀនកូរ៉េតាមអនឡាញ។ ៣.ឈ្មោះ ឌី លី ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ៣ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកសិករ។ ៤.ឈ្មោះ ចៅ ណាក់ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុបន្នភូមិសំបុក ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ។ ៥.ឈ្មោះ ចៅ ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។ ៦.ឈ្មោះ ង្វៀង ដុកធៀក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ។ ៧.ឈ្មោះ ង្វៀង យ៉ាំងថាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងអាវុធខេត្តបានដកហូតវត្ថុតាងមួយចំនួនដូចជា ទូរស័ព្ទ ចំនួន៦គ្រឿង,នាឡិការដៃ ចំនួន១គ្រឿង ,បិតាំប៉ុងផ្តិតម្រាមដៃ ចំនួន១ ,ឯកសារកិច្ចសន្យាទិញ-លក់ សំណរខ្មៅ ចំនួន១ច្បាប់។

បើតាមការឲ្យដឹងពីជនរងគ្រោះបានបំភ្លឺថា ខ្លួនជាតំណាងក្រុមការងារមកត្រួតពិនិត្យមើលលើវត្ថុ សំណរខ្មៅប្រែពណ៏(វត្ថុបុរាណ) ហើយខ្លួនបានទាក់ទងជាមួយឈ្មោះ ប៉ា កុសល នៅខេត្តក្រចេះ បន្ទាប់មកឈ្មោះ ប៉ា កុសល បានឲ្យខ្លួនបើករថយន្តតាមរថយន្តម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅសំដៅទៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាលំនៅដ្ឋានមួយដែលមិនស្គាល់។ ខ្លួនបានទៅត្រួតពិនិត្យលើវត្ថុខាងលើ ដោយបានយកក្រចកឆ្កិះលើវត្ថុនោះបណ្តាលឲ្យរបើកខូចខាត ទើបខ្លួនដឹងថា វត្ថុខាងលើជាវត្ថុមិនពិត ហើយខ្លួនបានប្រកែកមិនព្រមយកទើបម្ចាស់របស់ទាំងអស់ខាងលើបានគំរាមឲ្យខ្លួនសង បានចាក់សោរទ្វារបងដោយមិនឲ្យខ្លួនចេញក្រៅឡើយ។

តាមការអះអាងរបស់ដើមបណ្តឹងបានបញ្ជាក់ថា សំណរខ្មៅប្រែពណ៌ ប្រសិនជារបស់ពិតគឺខ្មៅសុទ្ធ ការពារផ្លូវងងឹត មានតម្លៃប្រមាណជា ១០.០០០.០០០$ (ដប់លានដុល្លាអាមេរិក) ក្នុង១ដុំ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ