សន្តិសុខសង្គម
ស្គាល់ហើយអត្តសញ្ញាណជនបាញ់បោះសេរីនៅគីរីរម្យ ក្នុងនោះ ម្នាក់កំពុងរត់គេចខ្លួន
របាយការណ៍សមត្ថកិច្ចជំនាញ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះ បានបង្ហាញអំពីអត្តសញ្ញាណជនបាញ់បោះដោយសេរីចំនួន៤នាក់ នៅផ្ទះលំហែលើភ្នំគិរីរម្យ (ចំការតែ) ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចបង្ហាញ បន្ទាប់ពីពួកគេចូលសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បើរបាយការណ៍របស់សមត្ថកិច្ចជំនាញ គឺជនបាញ់បោះសេរីនោះរួមមានទាំង៤នោះរួមមាន៖
ទី១៖ ឈ្មោះ ប៊ិន ភរម្យ ភេទប្រុស អាយុ៤០ឆ្នាំ កាន់អាវុធខ្លី ម៉ាក PACOLT
ទី២៖ ឈ្មោះ ស៊ឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ម្ចាស់អាវុធខ្លី ម៉ាក BERETTA
ទី៣៖ ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៧ឆ្នាំ កាន់អាវុធខ្លី ម៉ាក CANIKSS
ទី៤៖ ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានអាវុធ។
យោងតាមការបំភ្លឺពីបុគ្គលទាំង៤នាក់ បានឲ្យដឹងថា នៅថៃ្ងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកគេទៅចូលរួមកម្មវិធីខួបកំណើតរបស់ឈ្មោះ កង តារាវិឆៃ (ម្ចាស់ទីតាំង)។ ពេលជួបជុំគ្នាក្នុងកម្មវិធី ខួបកំណើត ចន្លោះវេលាម៉ោង០៤៖២៥នាទីល្ងាច ម្ចាស់ខួបឈ្មោះ កង តារាវិឆៃ បានសុំខ្ចីអាវុធខ្លីម៉ាក CANIKSS ពីឈ្មោះ ប៊ិន ភាលុច យកទៅបាញ់សាកនៅផ្នែកចំហៀងខាងស្ដាំនៃផ្ទះលំហែ បាញ់អស់ប្រហែល១០គ្រាប់ រួចក៏ដើរត្រឡប់មកវិញ អង្គុយផឹកស្រាបៀរបន្ដ។ ក្រៅពី ឈ្មោះ កង តារាវិឆៃ ជាអ្នកបាញ់គឺពុំមានអ្នកណាបាញ់ទៀតទេ មានតែភ្ញៀវចំណោមអ្នកមកចូលរួមបានដុតផាវលេងតែប៉ុណ្ណោះ។

នៅវេលាម៉ោង០៧៖១០នាទីយប់ ឈ្មោះ ឈិត លីហៀង បានមកដល់ហើយអង្គុយហូបស្រាបៀរ ជាមួយគេរហូតដល់ម៉ោង០៩៖០២នាទី ទើបអ្នកទាំង៤នាក់ បានដើរមើលគេដុតផាវកាំជ្រួច ពេលនោះបាននាំគ្នាសាកអាវុធខ្លីរបស់ខ្លួនម្នាក់៣-៤គ្រាប់ បន្ទាប់មកឈ្មោះ ឈិត លីហៀង សុំឈ្មោះ ប៊ិន ភាលុច បាញ់សាកលេង ចំនួន២គ្រាប់។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាសស្ពានបេតុងខ្សែកាបកោះនារា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានរាយការណ៍ជូនសម្ដេចថា បុគ្គលដែលបាញ់បោះនៅភ្នំគិរីររម្យចំនួន៤នាក់ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា“ ដូច៤នាក់ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ឯកឧត្ដម ឆៃ ស៊ីណារិទ្ធ រាយការណ៍មកខ្ញុំ”។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញ មានមនុស្សមួយក្រុមចំនួន៤នាក់បានចូលខ្លួនសារភាពនៅការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ការណ៍ដែលជនទាំង៤នាក់នេះ ចូលខ្លួនមកសារភាព គឺបន្ទាប់ពីតុលាការបានចេញដីកាបញ្ជាឲ្យនាំខ្លួនជនបង្កក្នុងករណីបាញ់បោះសេរីជាង២០០គ្រាប់ នៅលើភ្នំគិរីរម្យ។
សូមរម្លឹកឡើងវិញបន្តិចថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចំរុះមួយ ដោយមានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការផង បានចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី តំបន់ចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយសមត្ថកិច្ចបានទទួលព័ត៌មានថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១៦និង០០នាទី រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុមានកម្មពីធីខួបកំណើតឈ្មោះ ឆាយ ភេទប្រុស រស់នៅរាជធានីភ្នំពេញ និងមានការបាញ់បោះសេរីជាបន្តបន្ទាប់ ដោយបានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16 ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើង AKចំនួន ៥៥គ្រាប់៕




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?