Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបឆ្នោតឡូតូចំនួន៦ក្រុង-ស្រុក

បានផុស

នៅ

កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង បានដឹកនាំកម្លាំង និងកម្លាំងអធិការក្រុង-ស្រុកទាំង៩ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងឆ្នោតឡូតូដែលមានបង្កប់ល្បែងស៊ីសងខុសច្បាប់ និងធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងឲ្យបញ្ឈប់សកម្មភាពនេះទាំងអស់។ ការចុះបង្ក្រាបនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបទីតាំងបង្កប់ល្បែងឆ្នោតឡូតូតាមអនឡាញសុីសងខុសច្បាប់មានចំនួន៦ទីតាំង រួមមាន
ក្រុងប៉ោយប៉ែត ចំនួន ៦ទីតាំង ក្រុងសិរីសោភ័ណ ចំនួន ៩ទីតាំង ស្រុកមង្គលបូរី ចំនួន ២ទីតាំង ស្រុកម៉ាឡៃ ចំនួន ៦ទីតាំង ស្រុកព្រះនេត្រព្រះ ចំនួន ៣ទីតាំង ស្រុកថ្មពួក ចំនួន ២ទីតាំង។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានបន្តទៀតថា ការចុះបង្ក្រាបទីតាំងបង្កប់ល្បែងឆ្នោតឡូតូនោះឲ្យម្ចាស់មកអប់រំ និងធ្វើកិច្ចសន្យាមិនបន្តលែងទៀត កម្លាំងនគរបាល អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យកម្លាំងនគរបាលចុះធ្វើការស្រាវជ្រាវរុករកទីតាំងណាដែលលួចលាក់បង្កប់ល្បែងឆ្នោតឡូតូ ពិសេសនៅតាមផ្ទះគ្រប់ ក្រុងស្រុកទាំង៩ត្រូវចុះបង្ក្រាបជាបន្ទាន់ ។

លោកស្នងការរងបន្ថែមថា ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ​ ឡោះ បានចេញបំរាមមិនត្រូវផ្ដល់ទីតាំងឬកន្លែងឲ្យលេងល្បែងឆ្នោតឡូតូតាមអនឡាញ គ្រប់រូបភាពណាក៏ដោយ បើនៅតែបន្តលួចលាក់ធ្វើអាជីវកម្មលេងល្បែងឆ្នោតឡូតូតាមអនឡាញទៀតដែលច្បាប់ហាមឃាត់សមត្ថកិច្ចនឹងយកម្ចាស់ទីតាំងទាំងអស់ អនុវត្តទៅតាមច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម