សន្តិសុខសង្គម
ចាប់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសគ្រឿងញៀន១គីឡូ និងសារធាតុមិនច្បាស់ជាង៦០គីឡូក្រាម ខណៈដាក់តាមកញ្ចប់បញ្ញើពីកម្ពុជាទៅវៀតណាម
កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីបញ្ជូនគ្រឿងញៀន តាមកញ្ចប់បញ្ញើពីកម្ពុជាទៅវៀតណាម ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៣នាក់ រឹបអូសថ្នាំញៀនជិត១គីឡូក្រាម និងសារធាតុមិនច្បាស់ជាង៦០គីឡូក្រាមថែមទៀត បន្ទាប់ពីទទួលបានព័ត៌មានពីតំណាងក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរពីភ្នំពេញទៅក្រុងហូជីមិញ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។

យោងតាមរបាយការណ៍ ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី ដោយកម្លាំងជំនាញ (ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣នាក់ រឹបអូសកញ្ចប់ម្សៅពណ៌ស ជាសារធាតុញៀនប្រភេទ កេតាមីន ៥ថង់ទម្ងន់ ៩៩២ក្រាម និងសារធាតុរាវចំនួន១០៤កញ្ចប់ ទម្ងន់ជាង៦០គីឡូក្រាម។

របាយការណ៍បញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីតំណាងក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរពីភ្នំពេញទៅក្រុងហូជីមិញ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា កម្លាំងជំនាញបានសហការត្រួតពិនិត្យឥវ៉ាន់បញ្ញើ មិនប្រក្រតីចំនួនពីរឡាំងក្រដាស់ ក៏បានរកឃើញវត្ថុតាងខាងកលើ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ង្វៀង វ៉ាន់ហ៉ីប ភេទប្រុស កើតឆ្នាំ២០០០។ ឈ្មោះ ង្វៀង វ៉ាន់ធឹង ភេទប្រុស កើតឆ្នាំ២០០១។ និងឈ្មោះ ង៉ូ វីហ្វឿង ភេទប្រុស កើតឆ្នាំ២០០០។ ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ