Connect with us

សន្តិសុខសង្គម

អាជីវក​កំពុង​យក​ផ្លូវ​សាធារណៈ​ ធ្វើជា​អាជីវកម្ម​ផ្ទាល់ខ្លួន​ខណៈ​អាជ្ញាធរ​មិន​ខ្វល់

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រុម​អាជីវករ​លក់ដូរ​ជា​ច្រើន​បាន​ដាក់​កញ្ជើ​ល្អី​លក់​ដូរ​លើ​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ​បង្ក​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ តែ​មិន​ឃើ​ញ​មាន​អាជ្ញាធរ​ចុះ​រៀបចំ​សណ្តាប់​ធ្លាប់​សោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​សង្កេត​ឃើញ​ថា នៅ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ខាងត្បូង​ច្រកចូល​បុរី​ពិភពថ្មី រហូត​ទៅដល់ រោងចក្រ ក្រុមហ៊ុន ខ្វ​លី​ធី តេ​ក្ស​ស្ទីល ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុមអាជីវករ​បាន​នាំ​គ្នា​យក​ផ្លូវ​ធ្វើ​ជា​ផ្សារ​ផ្ទាល់ខ្លួន ​ដើ​ម្បី​ដាក់​រ៉ឺម៉ក រ​ទះ កញ្ជើ ល្អី លក់ដូរ​យ៉ាង​អនាធិបតេយ្យ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​និង​មិន​ខ្លាច​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​។

តាម​ប្រភពព័ត៌មាន​បា​នប​ង្ហើប​ថា ទីតាំង​ខាង​លើ​ការ​ដាក់​លក់​ចាប់ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​រហូតដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ​ទើ​ប​ក្រុម​អាជីវករ​ទាំងនោះ​រើ​អីវ៉ាន់​ទៅផ្ទះ​រៀងៗ​ខ្លួន​ឈប់​លក់​។

ជាមួយគ្នា​នោះ​ផង​ដែរ ​គេ​មិនដែល​ឃើញ​អាជ្ញាធរ​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​ម្តងណា​ឡើង​បណ្តោយ​ឱ្យ​ក្រុមអាជីវករ​ទាំងនោះ​ ដាក់​លក់​យ៉ាង​អនាធិបតេយ្យ ឬក៏​អាជ្ញាធរ​ត្រូវ​បាន​ក្រុមអាជីវករ​ទាំងនោះ​បង់​ភាស៊ី​រួចរាល់​ហើយ ​ទើប​មិន​ខ្វល់​បែបនេះ​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម