សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិចិន២នាក់ រកឃើញថ្នាំញៀនជាង២៧០កញ្ចប់
កម្លាំងសមត្ថកិច្ចចម្រុះក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់ ឆែករកឃើញម្សៅកញ្ចប់សង្ស័យជាគ្រឿងញៀនជាង២៧០កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។

បើតាមប្រភពពីសមត្ថកិច្ច ដើមឡើយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទីមួយដែលមានឈ្មោះថា Song JingGenភេទប្រុស ឆ្នាំកំណេីត ១៩៩៤ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន : ភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ខណៈពេលដែលគេបើករថយន្ត ឆ្លងកាត់គោលដៅត្រួតពិនិត្យ ឆែកឆេរស្វែងរកបទល្មើសកាលពីម៉ោង០និង៣០នាទីយប់ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនុចនៅលើផ្លូវឯករាជ្យស្ថិតនៅភូមិ១ សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ។ ក្រោមឃាត់ខ្លួនភ្លាមៗ សមត្ថកិច្ចបានឆែកឆេររកឃើញក្នុងរថយន្តជនជាតិចិននោះ មាននូវគ្រឿងញៀនជាច្រើនកញ្ចប់។
ខណៈពេលកំពុងតែឆែកឆេរជនសង្ស័យទីមួយ ក៏មានគូរកនរបស់ជនសង្ស័យជនជាតិចិនម្នាក់ទៀតឈ្មោះ SHEN ZHEN HOU ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងបន្ទប់ខេធីវី មកមើល និងសួរនាំ ស្របពេលជាមួយគ្នានោះសមត្តកិច្ចក៏មានការសង្ស័យ ដោយភ្លាមៗសមត្ថកិច្ចបានឆែកឆេរក្នុងទូរស័ព្ទដៃជនជាតិចិនទីពីរនោះ។ ក្រោយការឆែកឆេរលើជនសង្ស័យទីពីរ សមត្ថកិច្ចសន្ថិដ្ឋានថា ជនសង្ស័យទាំងពីរមានការពាក់ព័ន្ធជាមួយគ្នា។ សមត្ថកិច្ច ក៏បន្តសាកសួរស្រាវជ្រាវរកឃេីញថាជនសង្ស័យ ស្នាក់នៅសណ្ឋាគារ Brown Hotel។ ក្រោយដឹងពីទីកន្លែងស្នាក់នៅ សមត្ថកិច្ចជំនាញ បានទៅឆែកឆេរបន្ទប់របស់ជនសង្ស័យទាំងពីរ ក៏រកឃេីញគ្រឿងញៀននៅក្នុងបន្ទប់របស់ជនសង្ស័យចំនូនជាង២៧០កញ្ចប់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឆែកឆេររកឃើញ ម្សៅសៅកញ្ចប់ពណ៌ក្រហមភ្ជាប់ជាមួយម៉ាកសញ្ញា Ferrari ដែលសង្ស័យជាសារធាតុញៀន ចំនួន ២០០ កញ្ចប់, ម្សៅក្រាមពណ៍សសង្ស័យសារធាតុញៀនចំនួន១៣កញ្ចប់,ម្សៅកញ្ចប់ពណ៍ក្រហមអក្សរ Grape សង្ស័យសារធាតុញៀនចំនួន៣៩កញ្ចប់, ម្សៅកញ្ចប់ពណ៏ក្រហមអក្សរ Ferrari សង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់,ម្សៅកញ្ចប់រូបតុក្តាអក្សរ Jintiao សង្ស័យសារធាតុញៀនចំនួន១៥កញ្ចប់,ម្សៅកញ្ចប់ពណ៏ត្នោតរូបនាគសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់,ម្សៅក្រាមពណ៏សសង្ស័យសារធាតុញៀនចំនួន០១ស្បោង,កញ្ឆាក្រៀម ០១ កញ្ចប់,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង,សម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ, លិខិតឆ្ឆងដែនឈ្មោះ SHEN Zhenzhou ចំនួន០១ច្បាប់, ទូរស័ព្ទ និងរថយន្តចំនួន០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមនិតិវិធីបន្ត។
គួរឱ្យដឹងថា នៅរសៀលថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៣ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយស្នងការនគរបាលខេត្តព្រះសីហនុនិងមននត្រីកងរាជអាវុធហត្ថក្រុង /ខេត្ត និងមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្សេងទៀត ទៅពិនិត្យមើលវត្ថុតាងបទល្មើសនិងជនសង្ស័យនៅស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ៕
អត្ថបទដោយ៖ ស៊ុយ ចាន់ធា



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?