សន្តិសុខសង្គម
ដោះលែងវេជ្ជបណ្ឌិតម្នាក់ស៊ីដាច់ប្រាក់ជាង ១៤ ម៉ឺនដុល្លារ រត់ការចូលធ្វើគ្រូពេទ្យស្ម័គ្រចិត្ត
លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងវេជ្ជបណ្ឌិតម្នាក់ឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថបានចាប់ខ្លួនបញ្ជូនមកតុលាការពាក់ព័ន្ធអំពើល្មើសសុីដាច់ប្រាក់ជាង ១៤ មុឺនដុល្លារពីបុគ្គលមួយចំនួន ដែលចង់ចូលបំរើការងារជាគ្រូពេទ្យស្ម័គ្រចិត្ត។ នេះបើយោងតាមការផ្ថល់ព័តិមានពីសំណាក់លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកប្លង់ សុផល បានបញ្ជាក់តាមតេឡេក្រាមកាលពីល្ងាចថ្ងៃទី ២៤ខែវិច្ឆិកា ឆ្នាំ២០២៣ថា «សំណុំរឿងនេះ (ជនជាប់ចោទឈ្មោះ សុខ ប៉) តំណាងអយ្យការបានសម្រេចដោះលែងឲ្យមានសេរីភាពវិញ ប៉ុន្តែសំណុំរឿងនៅបន្តការស៉ើបអង្កេតលើចំណុចមួយចំនួន មុនឈានដល់ការសម្រេចចុងក្រោយក្នុងរឿងក្ដីនេះ»។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/តុលាការ-1024x614.jpg)
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់បញ្ជូនទៅតុលាការ ពាក់ពន្ធពីបទរំលោភលើទំនុកចិត្ត (ស៊ីដាច់ប្រាក់គេរត់ការចូលក្រមខណ្ឌគ្រូពេទ្យស្ម័គ្រចិត្តជាង១៤ ម៉ឺនដុល្លារអាមេរិក) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ប៉ ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរវេជ្ជបណ្ឌិត មានទីលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងទៀតថា ជនសង្ស័យមានមិត្តភក្តិជិតស្និតម្នាក់រាប់អានគ្នាតាំងពីឆ្នាំ១៩៩០ លុះមកដល់តំណាក់កាលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ មិត្តភក្តិនោះក៏បានពឹងពាក់ជនសង្ស័យឲ្យជួយរត់ការកូនក្មួយ ៤ នាក់ចូលបម្រើការងារជាគ្រូពេទ្យស្ម័គ្រ ចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅមន្ទីរពេទ្យព្រះកុសមៈ ២ នាក់ មណ្ឌលសុខភាពជើងគោក ២ នាក់ និងនៅមណ្ឌលស្ម័គ្រចិត្តសេនាពិជ័យ ទៀ បាញ់ ចំនួន ២១ នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/ជនសង្ស័យ-768x1024.jpg)
ការពឹងពាក់ខាងលើនេះដើមបណ្តឹងបានប្រគល់ប្រាក់ឲ្យទៅជនសង្ស័យតាមតំណាក់កាលក្នុងម្នាក់ចាប់ពី ៣៥០០ ដល់ទៅ ៨ ០០០ ដុល្លារ សរុបទាំងអស់ចំនួន ១៤១ ៧០០ ដុល្លារអាមេរិក។ ក្រោយពេលប្រគល់និងទទួលប្រាក់ជាបន្តបន្ទាប់រួចហើយ ជនសង្ស័យមិនបានគោរពតាមកិច្ចសន្យាឬដែលហៅថាការពឹងពាក់នោះទេ ខណៈម្ចាស់លុយសួរនាំជនសង្ស័យចេះតែឆ្លើយដោះសាររហូត។
ការសន្យាឬការពឹងពាក់នោះបានក្លាយជាការសន្យាខ្យល់ ដូច្នោះដើមបណ្តឹងក៏បានតាមទារប្រាក់មកវិញ ប៉ុន្តែជនសង្ស័យចេះតែឆ្លើយដាក់អ្នកនេះអ្នកនោះ ថែមទាំងបិទទូរស័ព្ទគេចវេសទៀតផង។ ដោយមើលឃើញទង្វើដែលគួលែងឲ្យជឿទុកចិត្ត ម្ចាស់ប្រាក់បានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យបានបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ខ្លួនមិនបាននៅជំពាក់លុយថ្លៃរត់ការទេ។ លុះក្រោយមកជនសង្ស័យបានត្រូវបញ្ជូនមកកាន់អយ្យការអមសាលាដំបូងដើម្បីបើកការសើបសួរ ប៉ុន្តែបានតែ ២ ថ្ងៃប៉ុណ្ណោះស្រាប់តែជនសង្ស័យត្រូវបានដោះលែងវិញ ធ្វើឲ្យបុគ្គលមួយចំនួនដែលយកពងមាន់ទៅផ្ញើរក្អែកដើម្បីបានចូលបំរើការងារខកចិត្តជាអនេក៕
អត្ថបទ៖ មករា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?