Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆាបឆេះផ្ទះចំនួន ៣ ខ្នង ក្នុងក្រុងបាត់ដំបង

បានផុស

នៅ

លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៣ ខ្នង ដែលស្ថិតក្នុងក្រុងបាត់ដំបងត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចខ្ទី ដែលសមត្ថកិច្ចបានដាក់ការសង្ស័យថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍នេះបានកើតឡើង កាលពី ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ០៤ និង២០នាទី ល្ងាចនៅត្រង់ចំណុច ក្រុមទី ១០  ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបណ្តាលឲ្យឆេះផ្ទះចំនួន ៣ ខ្នង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះគឺ ១.ឈ្មោះ រី ចន្ធី ភេទ  ស្រី អាយុ ៥៥ ឆ្នាំ ឆេះផ្ទះ ១ ខ្នង ទំហំ៥ម×៧ម សង់អំពី​ឈើ​លើ​ថ្មក្រោម ដំបូងស័ង្កសី សម្ភារប្រើប្រាស់ក្នុងផ្ទះ និង ម៉ូតូសង់កូរ៉េ ចំនួន ១គ្រឿង ត្រូវភ្លើងឆាបឆេះគ្មានសល់ ២.ឈ្មោះ សម សុស្ថាបនា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើលើ ថ្មក្រោម ដំបូងស័ង្កសី និងសម្ភារប្រើប្រាស់ក្នុងផ្ទះឆេះខ្ទេច និង ៣.ឈ្មោះ ម៉ី ម៉ៃ ភេទ ស្រី អាយុ ៦៥ ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើ ដំបូងស័ង្កសី(ឆេះរោលប្រមាណ១០%)។       

សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ដើម្បីជួយអន្តរាគមន៍ ដោយសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ  ឆ្លងចរន្តអគ្គិសនី ឯទំហំនៃការខូចខាតគឺមិនទាន់វាយតម្លៃបានទេ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

សិល្បករ និងកុមារជាច្រើននាក់បានប្រមូលផ្តុំគ្នាតម្លើងរូបតុក្កតាយក្ស ៩ប្រភេទ សម្រាប់ដង្ហែ ក្នុងខេត្តសៀមរាប

សេចក្ដីជូនដំណឹង៣ នាទីutes មុន

កម្មវិធី Loyalty​ របស់ Emirates Skywards និង ALL របស់ Accor បង្កើនភាពជាដៃគូដោយផ្តល់រង្វាន់បន្ថែមជូន​សមាជិកនៃកម្មវិធីនេះ

ផ្លូវជាតិលេខ ៧៣
ព័ត៌មានជាតិ៨ នាទីutes មុន

ផ្លូវជាតិ​លេខ ៧៣ ​តភ្ជាប់​ពី​ខេត្ត​ត្បូង​ឃ្មុំ​ដល់​ខេត្ត​ក្រចេះ​ នឹង​បញ្ចប់​ទាំង​ស្រុង​នៅ​ចុង​ខែក្រោយនេះ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

បេសកជន​ពិសេស​របស់​លោក ត្រាំ នឹងធ្វើ​ដំណើរ​ទៅ​អ៊ុយក្រែន​ឆាប់ៗ​នេះ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ភាគខាងជើងប្រទេសថៃ កើតមានរញ្ជួយដីកម្រិតស្រាល

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម