Connect with us

សន្តិសុខសង្គម

Update៖ ករណីអគ្គិភ័យនៅខណ្ឌបឹងកេងកងផ្ដើម​ចេញពីការឆ្លងចរន្ដលើបង្គោលភ្លើងនៅជាប់ផ្ទះ

បានផុស

នៅ

ផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន២ល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ ៥៣អាបេ ផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លឹម ម៉េងហៃ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ធុងបាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកេីតហេតុមានការឆ្លងចរន្ដអគ្គីសនីពីកាប៊ីនភ្លេីងនៅបង្គោលជាប់ផ្ទះកេីតហេតុ។ បន្ទាប់មកក៏មានអណ្ដាតភ្លេីងឆាបឆេះឡេីងយ៉ាងសន្ធោសន្ធៅដល់ផ្ទះចំនួន២ល្វែងជាប់គ្នា ទេីបមានអាជ្ញាធរមូលដ្ឋានចុះមកដល់ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងចេញមកធ្វេីអន្តរាគមន៍បាញ់ទឹកពន្លត់។

ក្នុងករណីនេះ សមត្ថកិច្ចជំនាញបានបញ្ចាក់ថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះជាប្រភេទសំណង់ថ្ម ទំហំ១០ម៉ែត្រ គុណ ២៥ម៉ែត្រ រួមទាំងសម្ភាររួមមាន ម៉ូតូហុងដា PCX ចំនួន១ គ្រឿង ធុងបាស៦០គ្រឿង ទូរទស្សន៍ចំនួន២ គ្រឿង កាមេរ៉ាសុវត្ថិភាពចំនួន២ឈុត សម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ក្នុងនោះពុំមានមនុស្សបាត់បង់ជីវិតនោះទេ តែមានមនុស្សចំនួន០១នាក់ (ភេទប្រុសរបួសស្រាល) ជាមន្រ្តីការិយាល័យអគ្គិភ័យ ។

គួរបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ កម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៩រថយន្ត ស្មើនឹង ៧៦ម៉ែត្រគូប៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម