Connect with us

សន្តិសុខសង្គម

ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី​ចំនួន​០២​ល្វែង ទាំងស្រុង

បានផុស

នៅ

ភ្នំពេញ ៖ ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី​ចំនួន​២​ល្វែង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ កាលពី​នៅវេលា​ម៉ោង​១០​និង​៣០ នាទី​ព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​លេខ ៥៣​អា​បេ​  ផ្លូវ​លេខ​៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានឱ្យដឹង​ថា ម្ចាស់​ទីតាំង​មានឈ្មោះ លឹម ម៉េង​ហៃ ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកលក់​ធុងបាស។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា មុន​កើត​ហេតុ មានការ​ទុសេ​កាប៊ីន​ភ្លើង​ពី​បង្គោល​នៅ​ជាប់​ផ្ទះ​កើ​ត​ហេតុ​ជាខ្លាំង។ បន្ទាប់មក​ក៏មាន​ភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​ដល់​ផ្ទះ​ចំនួន​០២​ល្វែង​ជាប់​គ្នា​ ទើប​មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​ដល់ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រេ​ី​ន​គ្រឿង​ចេញមក​ធ្វេ​ី​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ។

ក្នុង​ករណី​នេះ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី ឆេះ​ប្រភេទ​សំណង់​ថ្ម​បេតុង ទំហំ ១០​ម៉ែត្រ X ២៥​ម៉ែត្រ ដោយ​ឆេះ​ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី​ចំនួន​០២​ល្វែង​និង​សម្ភារ​រួមមាន​៖ ម៉ូតូ​ហុងដា PCX ចំនួន ០១ គ្រឿង​, ធុងបាស​៦០​គ្រឿង ,​ទូរទស្សន៍​ចំនួន ០២ គ្រឿង ,​កាមេរ៉ា​សុវត្ថិភាព​ចំនួន ០២​ឈុត ,​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​អស់ទាំង​ស្រុង តែ​ពុំបាន​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ។ ក្នុង​នោះ​ពុំមាន​មនុស្ស​បាត់បង់​ជីវិត​នោះទេ តែមាន​មនុស្ស​ចំនួន​០១​នាក់ (​ភេទ​ប្រុស​របួសស្រាល​) ជា​មន្ត្រី​ការិយាល័យ​អគ្គិភ័យ។

គួរ​បញ្ជាក់​ថា កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះបាន​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១៩ គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​ចំនួន ១៩ រថយន្ត ស្មើនឹង​  ៧៦​ម៉ែត្រគូប​។ រថយន្ត​ជំនួយ​:

– រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន ០១ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១ រថយន្ត ស្មើនឹង​០៦​ម៉ែត្រគូប​។ – រថយន្ត​ពន្លត់​អគ្គិភ័យ​ទីក្រុង​កោះ​ពេជ្រ​ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០៣​រថយន្ត ស្មើនឹង​១២​ម៉ែត្រគូប ។ – រថយន្ត​ពន្លត់​អគ្គិភ័យ​ទីក្រុង​អូ​ឡាំ​ព្យា​៉​ចំនួន ០២ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​រថយន្ត ស្មើនឹង​០៨​ម៉ែត្រគូប ដោយ​ពន្លត់​ចប់​នៅវេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃខែ​ឆ្នាំ​ដដែល ៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៩ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម