Connect with us

សន្តិសុខសង្គម

សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ ប្ដេជ្ញា​ពង្រីក​ផលិតកម្ម​ឱ្យ​បាន​១៥០០​តោន​ក្នុង​១​ឆ្នាំ​

បានផុស

នៅ

កំពង់ធំ​ ៖ ដំណើរ​ទស្សនកិច្ច​ព័ត៌មាន និង​ទស្សនកិច្ច​សិក្សា របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហភាព​អឺរ៉ុប អំពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា បាន​ចូលរួម​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​អា​រ័ក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រយៈពេល​បី​ឆ្នាំ​តាំងពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ នេះ បាន​ផ្គត់ផ្គង់​ដល់ដៃ​គូរ​សហការ​ជាមួយ​ប្រទេស​ជប៉ុន​បាន​ចំនួន​៧០​តោន និង​បាន​លក់​ក្នុងស្រុក​ខ្មែរ​បាន​ចំនួន​៣០​តោន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ីន ឡៃ​ហួត នាយិកា​គ្រប់​គ្រង់ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ បានឱ្យដឹងថា នៅ​ឆ្នាំ​២០២៤ លោកស្រី​នឹង​ពង្រីក​ទីតាំង​នេះ​ឱ្យ​ធំ​ជាង​មុន ប្ដេជ្ញា​ចិត្ត​ធ្វើ​ឱ្យបាន​៣​តោន​ក្នុង​មួយថ្ងៃ​ដើម្បី​ឱ្យបាន​១៥០០​តោន​ក្នុង​មួយឆ្នាំ នា​ឆ្នាំ​២០២៤​ខាង​មុននេះ​ផ្គត់ផ្គង់​ដល់ដៃ​គូរ​សហការ​។​

​លោកស្រី អ៊ី​ន ឡៃ​ហួត នាយិកា​គ្រប់​គ្រង់ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ បាន​បន្តថា លោក ស្រី​កំពុង​ធ្វើ​ការចរចា​ចំនួន​៤​ក្រុមហ៊ុន ដែល​កំពុង​ធ្វើ មាន កាណាដា កូរ៉េ ជប៉ុន ថៃ ផងដែរ​។

​បច្ចុប្បន្ន សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ ធ្វើ​តែ​ប្រភេទ​គ្រាប់​M23 តែប៉ុណ្ណោះ ហើយ​ក្នុង​ប្រភេទ​M23 នេះ​មាន​ចំនួន​១៥​ប្រភេទ​ផ្សេងៗ​គ្នា​។

​សូម​ជម្រាបជូន​ថា ដំណើរ​ទស្សនកិច្ច​ព័ត៌មាន និង​ទស្សនកិច្ច​សិក្សា របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហភាព​អឺរ៉ុប អំពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា ធ្វើឡើង​មាន​រយៈពេល ៤​ថ្ងៃ ៣​យប់ នៅ​ខេត្តកំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៥ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤៤ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម