សន្តិសុខសង្គម
ស្នងការរាជធានីភ្នំពេញ ណែនាំចាត់វិធានការលើរថយន្តធុនធំ ដែលបិទកញ្ចក់ខ្មៅ និងបិទវាំងនន
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំអនុវត្តវិធានការទៅលើរថយន្តប្រភេទធុនធំៗ ដែលបិទស្ទិកឃ័រពណ៌ខ្មៅ និងបិទវាំងនន នៅកញ្ចក់រថយន្តខាងមុខ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលបើកបរកន្លងមក។
ការដាក់វិធានការនេះ គឺបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យគ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ចុះត្រួតពិនិត្យ និងមានវិធានការទៅលើរថយន្តធុនធំៗ ដែលបិទវាំងនន និងស្ទិកឃ័រពណ៌ខ្មៅ នៅលើកញ្ចក់រថយន្តខាងមុខ កាលពីពេលថ្មីៗនេះ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ជុំវិញទិសដៅការងារអនុវត្តដាក់ចេញដោយលោកឧបនាយករដ្ឋមន្រ្ដី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាពិសេសក្នុងកិច្ចប្រជុំថ្មីៗនេះ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងនគរបាលរាជធានីភ្នំពេញ ដែលបានសំណះសំណាល ជាមួយមន្រ្ដីនគរបាលខណ្ឌសែនសុខនោះ គឺលោកបានដាក់បទបញ្ជា និងដាក់វិធានការម៉ឹងម៉ាត់ចំពោះរថយន្តធុនធំ រថយន្តដឹកដី រថយន្តដឹកទំនិញធុនធំ ដែលបានធ្វើដំណើរឆ្លងកាត់ចូលមកក្នុងរាជធានីភ្នំពេញនេះ ពាក់ព័ន្ធទៅនឹងការបិទកញ្ចក់ខ្មៅខាងមុខ និងការបិទវាំងនន បិទពេញនៅកញ្ចក់ខាងមុខនេះ។
លោកថា «យើងនឹងអនុវត្ត និងមានវិធានការម៉ឹងម៉ាត់ទៅតាមផ្លូវច្បាប់ និងអនុវត្តទៅតាមភាពជាក់ស្ដែងនៃការប្រព្រឹត្តបទល្មើស ឬហៅថាខុសលក្ខណៈបច្ចេកទេស ដែលបិទនៅផ្នែកខាងមុខ បង្កឱ្យប៉ះពាល់ជាគ្រោះថ្នាក់ចរាចរណ៍ នាំឱ្យមើលផ្លូវមិនឃើញ មិនច្បាស់ធ្វើឱ្យបញ្ហាគ្រោះថ្នាក់កើតឡើង»។

លោក សំ វិច្ឆិកា មានប្រសាសន៍បន្ថែមថា ក្នុងកិច្ចការងារនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការ និងគោលការណ៍ច្បាស់លាស់ ដែលមានលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងនគរបាលរាជធានីភ្នំពេញ បានណែនាំទៅកាន់ការិយាល័យជំនាញ ចរាចរណ៍ផ្លូវគោក និងតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ដើម្បីឱ្យចុះអនុវត្តរួចមកហើយ។ ចំពោះលទ្ធផលអនុវត្តបែបណានោះ នឹងជម្រាបជូននៅពេលក្រោយ។

លោក សំ វិច្ឆិកា បានបន្តទៀតថា «ពាក់ព័ន្ធទៅនឹងការបិទកញ្ចក់ខ្មៅហ្នឹង គឺយើងដឹងនឹងទទួលជ្រាបជាព័ត៌មានមកហើយ ដូចជាការបិទជាអក្សរ ជាស្អី? នៅលើកញ្ចក់រថយន្ត ឬនៅលើគូទរថយន្តហ្នឹង! អាចថាអនុវត្តឱ្យម្ចាស់រថយន្តដោះចេញ និងតាមច្បាប់អ្វីក៏ដោយឱ្យតែកែច្នៃ ដែលនាំឱ្យប៉ះពាល់ដល់សណ្នាប់ធ្នាប់សារធារណៈ ឬមួយបង្កឱ្យមានជាហានិភ័យ គ្រោះថ្នាក់ចរាចរណ៍ គឺយើងនឹងអនុវត្តទៅតាមវិធានការច្បាប់ ដោយមិនលើកលែងឡើយ»៕
អត្ថបទ ៖ សួស សិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា