Connect with us

សន្តិសុខសង្គម

​សមត្ថកិច្ចចុះដាក់ផែនការ លុបបំបាត់គ្រឿងញៀន នៅខេត្តក្រចេះ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋាន​គណៈកម្មាធិការ​ត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ ​បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​បទបញ្ជាគោលការណ៍ណែនាំពាក់ព័ន្ធនានាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក និងស្តាប់​របាយ​ការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តក្រចេះ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ទុយ ប៊ុនសេរីរ័ត្នមុនី បានលើកឡើងអំពីការចាត់តាំងអនុវត្តយ៉ាង​សកម្មក្នុងការងារប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ស្របតាមផែនការ បទបញ្ជា និងគោលការណ៍ណែនាំនានាដែលបាន​ដាក់ចុះ​កន្លងមក ការអប់រំ បង្ការ ទប់ស្កាត់ បង្រ្កាប ព្យាបាល ស្តារនីតិសម្បទា ត្រួតពិនិត្យសារធាតុគីមីផ្សំ សំដៅសុខុមាលភាពរបស់ប្រជាពលរដ្ឋចៀសផុតពីបញ្ហាគ្រឿង​ញៀនស្របតាមឆន្ទ:របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

​លោក នាក់ យុទ្ធា បានស្នើសុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខេត្តក្រចេះបន្តយកចិត្ត​ទុកដាក់ និងពិចារណារលើការចាត់ចែងដឹកនាំរៀបចំកិច្ចការមួយចំនួនដូចខាងក្រោម៖

ទី១. ត្រូវរៀបចំផែនការសកម្មភាព​សម្រាប់ការអនុវត្ត និងចាត់តាំងអនុវត្តការងារប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យបានឆាប់តាមស្មារតីនៃការណែនាំរបស់លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការ​គណៈរដ្ឋមន្ត្រី (ដែលនេះគឺជាកិច្ចការសំខាន់ និងត្រូវយកចិត្តទុកដាក់រៀបចំជាទីបំផុត)។

ទី២. ត្រូវផ្ដោតការយកចិត្តទុកដាក់អនុវត្តនូវខ្លឹមសារ នៃឯកសារគោលការណ៍ណែនាំឱ្យមាន​ប្រសិទ្ធ​ភាពខ្ពស់នូវរាល់គ្រប់ចំណុចទាំងអស់ដែលពាក់ព័ន្ធ និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខេត្តនីមួយៗ។

ទី៣. ត្រូវរៀបចំយន្តការគាំទ្រនិងតាមដានឱ្យបានច្បាស់លាស់សម្រាប់ការបញ្ជូន និងទទួលអ្នកប្រើ​គ្រឿងញៀនទៅព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម និងត្រូវរៀបចំចុះបញ្ជីស្ថិតិចំនួន​អ្នកប្រើគ្រឿងញៀនដែលមាននៅតាមភូមិ ឃុំ សង្កាត់ក្នុងខេត្ត ដើម្បីលើកផែនការ និងវិធានការ​សម្រាប់ព្យាបាល ស្តារនីតិសម្បទា ឬដោះស្រាយ ចំពោះឱ្យបានសមស្រប និងមានប្រសិទ្ធភាព។

ទី៤. ត្រូវរៀបចំ និងពង្រឹងយន្តការសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពីថ្នាក់ខេត្តដល់ ឃុំ សង្កាត់ ដោយផ្អែកលើលិខិតបទដ្ឋានណែនាំនាដែលមានកន្លងមក សំដៅចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវការអនុវត្តគោលនយោ​បាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងឆន្ទះមុតស្រួច​ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្ត​កំពត​ឱ្យ​ពលរដ្ឋ ៣៥គ្រួសារ ចូល​រួម​រុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែកត្រើយ​ខាងលិច ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ១០ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍១២ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានជាតិ១០ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម២១ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

Sokha Hotels

ព័ត៌មានពេញនិយម