Connect with us

សន្តិសុខសង្គម

ក្មេងប្រុសម្នាក់រួចជីវិតពីការវាយប្រហាររបស់ខ្លាឃ្មុំបន្ទាប់ពីឪពុកចូលជួយសង្គ្រោះនៅពោធិ៍សាត់

បានផុស

នៅ

ក្មេងប្រុសវ័យជំទង់ម្នាក់ត្រូវខ្លាឃ្មុំវាយប្រហារ ហើយឪពុកចូលវាយជាមួយខ្លាឃ្មុំដើម្បីសង្គ្រោះរួចជីវិត ខណៈអ្នកទាំងពីឪពុកកូន ទៅដក គម ក្រវាញ ក្នុងព្រៃក្បែរជើងភ្នំខ្មោច។

​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖៤៥ នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចដំណាក់ត្រឡាច ជាប់ជើងភ្នំខ្មោចស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហ៊ុន រ៉ែម នាយប៉ុស្ត៍រដ្ឋបាលមូលដ្ឋានឃុំប្រម៉ោយឲ្យដឹងថា មុនពេលកើតហេតុជនរង​គ្រោះត្រូវបានឪពុកបង្កើតបបួលចេញពីផ្ទះទៅជួយដក គម ក្រវាញ ដើម្បីយកទៅលក់ដោះស្រាយ​ជីវភាព នៅម្ដុំជើងភ្នំខ្មោច មានចម្ងាយពីផ្ទះប្រមាណជាង ៣ គីឡូម៉ែត។

​លុះទៅដល់ចំណុចកើតហេតុអ្នកទាំងពីរក៏បានឃ្លាតចម្ងាយពីគ្នាប្រមាណ ៥ ម៉ែត្រ ចូលព្រៃស្រោង​វែកព្រៃរកដកគម​ក្រវាញ ភ្លាមនោះជនរងគ្រោះជាកូនក៏បានវាក់នឹងសត្វខ្លាឃ្មុំដ៍ធំ​មួយក្បាល វាក៏​ភ្ញាក់​ហើយ​លោតមកខាំបោកក្បាល និងជើងខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់។ ពេលនោះឪពុកក្រឡេកឃើញភ្លាមក៏បានកាប់ដំបងប៉ុនកដៃចូលជួយ​សង្រ្គោះកូន ប្រយុទ្ធជាមួយខ្លាំឃ្មុំ ដោយវាយ​ខ្លាឃ្មុំបានពីរដំបង ពេលនោះខ្លាឃ្មុំឈឺក៏រត់ចូលព្រៃស្រោងបាត់។

លោកមេប៉ុស្តិ៍បន្តថា៖ ក្រោយពេលឪពុកសង្រ្គោះកូនប្រុសគាត់ពីខ្លាឃ្មុំ​បាន​ហើយ ក៏បានយកមកលំនៅដ្ឋាន រូចក៏រាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចក៏បានយករថយន្តសង្រ្គោះ ដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់តែម្ដង។

ក្មេងជនរងគ្រោះឈ្មោះ រឹម រ៉ាន់ អាយុ​១៥ឆ្នាំ រស់នៅ​ភូមិឃុំកើតហេតុ រងរបួសធ្ងន់ធ្ងរ គឺខ្លាឃ្មុំខាំត្រូវជើង​ខាងស្ដាំ និងត្រង់ក្បាល៕

​អត្ថបទ៖ លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានជាតិ៥០ នាទីutes មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម