Connect with us

សន្តិសុខសង្គម

ក្រឡាប់រថយន្តសាំងយ៉ុងមួយគ្រឿង​ ចេញសុទ្ធតែ​ពពែរស់ ច្រកការុង​ សង្ស័យលួចនាំចូលពីថៃ

បានផុស

នៅ

ពពែរស់រាប់សិបក្បាលត្រូវបានខ្ទាត់ចេញពីក្នុងរថយន្តសាំយ៉ុងមួយគ្រឿង បន្ទាប់ពីក្រឡាប់ធ្លាក់ទៅលើចិញ្ចើមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសុរិយាថ្ម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីព្រលឹមថ្ងៃទី ៧ ធ្នូ ២០២៣។សត្វពពែទាំងអស់ខាងលើសង្ស័យលួចនាំចូលពីប្រទេសថៃយកទៅចែកចាយតាមខេត្តនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីប្រជាពលរដ្ឋប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តសាំយ៉ុងមួយគ្រឿង បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ មិនដឹងមូលហេតុអ្វីក៏រេចង្កូតធ្លាក់ចិញ្ចើមផ្លូវបណ្តាលឱ្យក្រឡាប់ផ្ងារជើងចេញមកសុទ្ធតែពពែច្រកការុងឃើញតែក្បាលព្រាត។

ដោយឡែកបើតាមអ្នកបើកបររថយន្តខាងលើបានឱ្យដឹងថា មូលហេតុដែលក្រឡាប់រថយន្ត គឺរថយន្តបែកកង់មុខខាងស្តាំបណ្តាលឱ្យទាញចង្កូតធ្លាក់ផ្លូវក្រឡាប់តែគ្មានរងគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ក្រៅតែខូចខាតរថយន្ត ហើយនឹងងាប់ពពែជាច្រើនក្បាល។

ក្រៅពីមូលហេតុនៃការក្រឡាប់ខាងលើតៃកុងរថយន្តមិនបានប្រាប់ថា សត្វពពែដែលរថយន្តបានដឹកថា នាំចូលពីណា ឬប្រភពមកពីណាមានច្បាប់ ឬអត់នោះទេ ប៉ុន្តែបើតាមប្រភពខ្លះបាននិយាយថា រថយន្តសាំយ៉ុងដែលក្រឡាប់ចេញពពែនេះ អាចនឹងដឹកចេញពីច្រកព្រំដែនកម្ពុជា-ថៃដោយខុសច្បាប់ ចូលមកចែកចាយក្នុងខេត្តបន្ទាយមានជ័យ ព្រោះ​បើដឹក​ពីកសិដ្ឋានគួរតែមានការបញ្ជាក់ច្បាស់ពីទីតាំងកសិដ្ឋាននោះ ស្ថិតនៅកន្លែងណាមួយរបស់ខេត្ត ប៉ុន្តែតៃកុងរថយន្តបែរជាមិនអាចបញ្ជាក់ឈ្មោះកសិដ្ឋានរបស់ខ្លួនឡើយ។ ទោះបីជាយ៉ាងណាក៏ដោយករណីនេះមិនឃើញមានសមត្ថកិច្ចណាចុះមកពិនិត្យឡើយ៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥៦ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម