សន្តិសុខសង្គម
អាជ្ញាធរមីន អំពាវនាវពលរដ្ឋ កុំចូលរុករានតំបន់មិនដឹងប្រវត្តិច្បាស់ ឬ ប៉ះពាល់មីន និងគ្រាប់មិនទាន់ផ្ទុះ
អាជ្ញាធរមីន អំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅរុករានតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ ឬ ប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។

នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ នេះ អាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅរុករានតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ។

ទន្ទឹមនោះ អាជ្ញាធរមីន ក៏បានអំពាវនាវបន្ថែម សូមកុំឲ្យប្រជាពលរដ្ឋប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ។ ក្នុងនោះ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។

សូមបញ្ជាក់ថា អាជ្ញាធរមីន អំពាវនាវបែបនេះ ក្រោយមានឧប្បត្តិហេតុផ្ទុះមីនមួយករណី ស្ថិតក្នុងភូមិកញ្ចាំង ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី ៨ ធ្នូ នេះ។

ចំពោះមូលហេតុបង្កឲ្យកើតឧប្បត្តិហេតុផ្ទុះមីននេះកើតឡើង ដោយសារតែប្រជាពលរដ្ឋ ឈ្មោះ ភន ភេទ ភេទប្រុស អាយុ ២៨ ឆ្នាំ បានបើកបរត្រាក់ទ័រភ្ជួរដី ក៏បណ្ដាលឲ្យផ្ទុះមីន របួសធ្ងន់ និងខូចខាតត្រាក់ទ័រ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ