Connect with us

សន្តិសុខសង្គម

ក្រុមហ៊ុនមួយប្ដឹងអនុប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយទៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណីទារប្រាក់​១០ម៉ឺនដុល្លារ

បានផុស

នៅ

លោក អ៊ូច សុតត្រា មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលជាក្រុមហ៊ុនផលិត ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយលោក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ទៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លើករណីទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរនឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យបណ្ដឹងនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសផ្សព្វផ្សាយឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ ដោយសារគណៈកម្មការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដាក់ពាក្យប្ដឹងមកអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ដើម្បីទទួលបានភាពយុត្តិធម៌។

យោងតាមពាក្យបណ្ដឹងរបស់មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដែលគោរពជូនលោក ឯម វិចិត្រ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានលើកឡើងថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមប្រតិបត្តិការរបស់​គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មួយក្រុមដឹកនាំដោយលោក គឹម ជាតិ អនុរដ្ឋលិខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការបានចូលមកក្នុងទីតាំងឃ្លាំងស្រាស្របច្បាប់​របស់ក្រុមហ៊ុន ដោយចោទប្រកាន់ថា ផលិតផលរបស់ក្រុមហ៊ុនមានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់ ហើយតម្រូវអោយដកហូតស្រាមួយចំនួនទៅពិនិត្យ និងតម្រូវអោយបិទសៀលលើទ្វារឃ្លាំងមិនអោយក្រុមហ៊ុនធ្វើអាជីវកម្មបាន និងទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរនឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។

ក្នុងពាក្យបណ្ដឹងបន្ថែមថា ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្ម ក្រុមហ៊ុនក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធអោយក្រុមលោក គឹម ជាតិ តាមការទាមទារនៅល្ងាចថ្ងៃដដែល និងបង្គាប់អោយអ្នកតំណាងក្រុមហ៊ុនផ្តិតមេដៃព្រមទទួលលើកិច្ចសន្យាស្នើសុំកែប្រែកំហុស ដោយលើលិខិតនោះពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជាផ្លូវការឡើយ។

ក្នុងពាក្យបណ្ដឹងដដែល លោក អ៊ូច សុតត្រា មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប បានស្នើសុំអោយលោក គឹម ជាតិ ប្រគល់ស្រាចំនួន 48ដប ដែលបានដកហូតអោយក្រុមហ៊ុនវិញ។ ស្នើសុំអោយលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន $100,000 (ដប់ម៉ឺនដុល្លារអាមេរិក) អោយមកក្រុមហ៊ុនកូនក្ដីវិញ។ សុំអោយលោក អគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះលោក គឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។

លោក ទូច សុខៈ អ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ បានឲ្យដឹងនៅរសៀលថ្ងៃទី៨ ខែធ្នូនេះថា ក្នុងនាមក្រសួងមហាផ្ទៃសូមសម្ដែងនូវការស្វាគមន៍ទទួលយកនូវពាក្យបណ្ដឹងនេះដើម្បីយកមកពិនិត្យពិចារណា។ ហើយពាក្យបណ្ដឹងនេះ គឺអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃបានទទួលហើយ និងបានពិនិត្យទៅលើខ្លឹមសារនៃពាក្យបណ្ដឹង។

អ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ បន្ថែមថា បន្ទាប់ពីពិនិត្យលើពាក្យបណ្ដឹងនេះហើយ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានស្នើសុំគោលការឯកភាពពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅស្ថាប័នជំនាញចំណុះក្រសួងមហាផ្ទៃ ពោលគឺទៅកាន់នគរបាលយុត្តិធម៌ ដើម្បីខាងនគរបាលយុត្តិធម៌ប្រើជំនាញ និតិវិធី និងច្បាប់ក្នុងការស៊ើបអង្កេតបន្តទៀត ដោយសារពាក្យបណ្ដឹងនេះមើលទៅពាក់ព័ន្ធករណីព្រហ្មទណ្ឌច្រើនជាងការអនុវត្តតួនាទីភារកិច្ចបែបបទរដ្ឋបាល អញ្ចឹងទេរឿងនេះបានចាត់ចែងទៅតាមជំនាញរួចហើយ ប៉ុន្តែលទ្ធផលយ៉ាងណានោះ យើងមិនអាចដឹងបានភ្លាមៗនៅឡើយទេ ដោយត្រូវការពេលវេលាក្នុងការស៊ើបអង្កេតស្រាវជ្រាវភាគីពាក់ព័ន្ធដើម្បីធ្វើការសម្រេចមួយដោយមានរបាយការណ៍គោរពលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ចែងបន្ត។

លោក ទូច សុខៈ បញ្ជាក់បន្ថែមថា យើងមិនទាន់ចោទប្រកាន់ ឬវាយតម្លៃសន្និដ្ឋានថា លោក គឹម ជាតិ គឺជាអ្នកប្រព្រឹត្តបទល្មើស ឬមិនប្រព្រឹត្តបទល្មើសទេ គឺយើងរង់ចាំការស្រាវជ្រាវអង្កេតតាមជំនាញ និងតាមនិតិវិធីច្បាប់ជាមុនសិន៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម