សន្តិសុខសង្គម
ករណីនារីវ័យក្មេងម្នាក់បើកឡានបុកមនុស្សស្លាប់ ត្រូវបញ្ជូនខ្លួនចាត់ការតាមផ្លូវច្បាប់
នារីវ័យក្មេងម្នាក់ដែលបានបើករថយន្តបុកបុរសជិះម៉ូតូអគ្គិសនីម្នាក់ស្លាប់ នៅចំណុចខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានមន្ត្រីជំនាញចរាចរណ៍បញ្ចូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ នេះបើតាមការផ្សព្វផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៧ ខែធ្នូនេះ។

ប្រភពដដែលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០១៖៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូអគ្គិសនី នៅចំណុចខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លើមហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីម្នាក់ដែលជាម្ចាស់រថយន្តម៉ាក Ford Mustang ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-0080 បើកបរដោយឈ្មោះ ជា ថាកាណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ២២០ ផ្លូវលេខ១៣២ ភូមិ៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបុកបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ សុត ម៉ាល័យ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបុគ្គលិកផ្នែកផ្ទេរអីវ៉ាន់ក្នុងព្រលានយន្តហោះ មានទីលំនៅផ្ទះលេខ១៥៦០ ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុហើយ កម្លាំងជំនាញចរាចរណ៍បានឃាត់ខ្លួនអ្នកបើកបររថយន្ត និងវាស់វែងតាមជំនាញ បន្ទាប់មកធ្វើការបញ្ជូនអ្នកបើកបរបង្ក រួមនឹងវត្ថុតាង ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ លុះនៅរសៀលថ្ងៃទី៣ ខែធ្នូ ២០២៣ មន្ត្រីជំនាញចរាចរណ៍បានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនបង្កទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?