សន្តិសុខសង្គម
Update៖ ជនដៃដល់សម្លាប់នារីជាសង្សារួចយកទៅព្យួរ ក ចូលខ្លួនសារភាពហេីយ
តាមរបាយការណ៍សមត្ថកិច្ចដែលទទួលបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ជនដៃដល់បានយកខ្នេីយធ្វេីសកម្មភាពសម្លាប់នារីជាសង្ស័យរួចយកទៅព្យួរ ក នៅបន្ទប់ទឹករហូតធំក្លិនស្អុយទេីបបែកការពេលនេះជនដៃដល់បានចូលខ្លួនសារភាពហេីយ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះនៅខេត្តសៀមរាប។

សូមបញ្ជាក់ថា ករណីឃាតកម្មខាងលេីនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមានឈ្មោះ ស៊ីម រ៉ាឌី ភេទស្រីអាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល១២សេ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតភូមិសំបួរ ឃុំព្រៃគុយ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកជនដៃដល់ឈ្មោះ ភុំ ផា ភេទប្រុសអាយុ២០ឆ្នាំ នៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅភូមិគរគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

តាមការបំភ្លឺរបស់ឈ្មោះ លំ តាំងយី ភេទស្រីអាយុ៤៣ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩និង១៥នាទី មិនឃេីញកូនស្រីរបស់គាត់ចេញពីធ្វេីការត្រឡប់មកបន្ទប់ជួលដែលស្នាក់នៅជាមួយគាត់ទេ ពេលនោះគាត់បានតេទូរស័ព្ទចំនួន២ដងតែគ្មានអ្នកលេីក ខំដេីររកក៏មិនឃេីញ។ លុះរហូតមកដល់ថ្ងៃទី៧ ខែឆ្នាំដដែល រូបគាត់ក៏បបួលបងប្អូនជីដូនមួយរបស់គាត់មកមេីលនៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវជាសង្សាររបស់កូនស្រីរបស់គាត់ ឈ្មោះ ផា ភេទប្រុស តែទ្វារចាក់សោខាងក្រៅ ពេលនោះក៏ធំក្លឹនស្អុយរូបគាត់ក៏ចុចពិលអេីតមេីលឃេីញកូនស្រីរបស់គាត់ចង.ក ជាប់ទៅនឹងទ្វារបន្ទប់ទឹកទេីបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

ក្រោយទទួលព័ត៌មានភ្លាមកម្លាំងមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុហុំព័ទ្ធកន្លែងកេីតហេតុរង់ចាំជំនាញមកធ្វេីកោសល្យវិច័យ។ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះត្រូវបានឃាតកយកខ្នេីយខ្ទប់ច្រមុះរួចយកទៅព្រួរកនៅបន្ទប់ទឹក រួចគេចខ្លួនបាត់។ រហូតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ជនដៃដល់បានចូលខ្លួនទៅសារភាពនៅអធិការដ្ឋានគរបាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដេីម្បីទទួលកំហុស៕
អត្ថបទ៖ សុខា



-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ