Connect with us

សន្តិសុខសង្គម

ផ្ទុះមីនតោននៅស្រុកសំឡូត បុរសម្នាក់រងរបួសធ្ងន់

បានផុស

នៅ

បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរដីចម្ការមួយកន្លែងិនចំគ្រាប់មីនតោនបណ្ដាលឱ្យផ្ទុះឡើង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩៖៣០ ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅចំណុចដីចម្ការមួយកន្លែងក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលសំឡេងផ្ទុះនេះបានបង្កឲ្យខូចខាតត្រាក់ទ័រមួយគ្រឿងយ៉ាងដំណំ ដោយឡែកអ្នកបើកបរក៏រងរបួសធ្ងន់ និងផ្ទៃមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ វិបុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុងបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន​ លោកក៏បានដឹកនាំកម្លាំងចុះទៅពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុគឺសង្កេតឃើញថា ត្រាក់ទ័រមានការខូចខាតមួយកំណត់ខាងមុខដោយសារ​តែ​កង់មុខបានកិនចំទៅលើគ្រាប់មីនតោនដែលនៅសេះសល់ពីសម័យសង្គ្រាមដោយឡែកបុរសជនរងគ្រោះមានឈ្មោះ ភន អាយុ ២៨ ឆ្នាំ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។

ភ្លាមៗនោះដែរទាំងក្រុមគ្រួសារសាច់ញាតិក៏ដូចជាកម្លាំងសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យយ៉ាងបន្ទាន់ដើម្បីព្យាបាល៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៧ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម