សន្តិសុខសង្គម
ជនដៃដល់ប្រាប់ហេតុការណ៍មុនឈានទៅសម្លាប់នារីជាសង្សារនៅក្នុងបន្ទប់ជួល
ជនដៃដល់ដែលបាននសម្លាប់នារីជាសង្សាររួចយកទៅព្យួរកនៅបន្ទប់ទឹករហូតធំក្លិនស្អុយ ពេលនេះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបាននាំខ្លួនជនដៃដល់មកសួរនាំ ដោយជនដៃដល់បានរៀបរាប់ពីដំណេីរដេីមចមអំពីមូលហេតុនៃការសម្លាប់នារីជាសង្សារហ។
ចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា មូលហេតុដែលធ្វេីឱ្យរូបគេសម្លាប់នារីជាសង្សារ ដោយសារភ្លេីងប្រចណ្ឌ ព្រោះនាងមានទំនាក់ទំនងជាមួយប្រុសថ្មី។

ជនសង្ស័យបានឲ្យដឹងបន្តថា មុនពេលកេីតហេតុរូបគេបានឱ្យនាងមកបន្ទប់ជួលខ្លួន។ ពេលសុំទូរស័ព្ទនាងមេីលតែនាងមិនឱ្យធ្វេីឱ្យរូបគេខឹងយ៉ាងខ្លាំង រួចរុញនាងឱ្យដួលទៅនឹងឥដ្ឋរួចយកខ្នេីយមកខ្ទប់ច្រមុះ និងច្របាច់ករហូតដាច់ខ្យល់ បន្ទាប់មកក៏យកខ្សែចងកព្យួរទៅបន្ទប់ទឹកតែម្តង។

តាមការបំភ្លឺរបស់ឈ្មោះលំ តាំងយី ភេទស្រីអាយុ ៤៣ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ១៥ នាទី មិនឃេីញកូនស្រីចេញពីធ្វេីការត្រឡប់មកបន្ទប់ជួលដែលស្នាក់នៅជាមួយគាត់ ពេលនោះគាត់បានតេទូរស័ព្ទចំនួន ២ ដងតែគ្មានអ្នកលេីក ខំដេីររកក៏មិនឃេីញ។ លុះរហូតមកដល់ថ្ងៃទី ៧ ខែឆ្នាំដដែល ក៏បបួលបងប្អូនជីដូនមួយមកមេីលនៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវជាសង្សាររបស់កូនស្រីរបស់គាត់ ឈ្មោះផា ភេទប្រុស តែទ្វារចាក់សោខាងក្រៅ។ ពេលនោះក៏ធំក្លឹនស្អុយរូបគាត់ក៏ចុចពិលអេីតមេីលឃេីញកូនស្រីរបស់គាត់ចងកជាប់ទៅនឹងទ្វារបន្ទប់ទឹក ទេីបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
ក្រោយទទួលព័ត៌មានភ្លាម កម្លាំងមូលដ្ឋានបានចុះទៅហុំព័ទ្ធកន្លែងកេីតហេតុរង់ចាំជំនាញមកធ្វេីកោសល្យវិច័យ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះត្រូវបានឃាតកយកខ្នេីយខ្ទប់ច្រមុះរួចយកទៅព្យូរកនៅបន្ទប់ទឹក រួចគេចខ្លួនបាត់។

រហូតមកដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣ ជនដៃដល់បានចូលខ្លួនទៅសារភាពនៅអធិការដ្ឋានគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាបដេីម្បីទទួលកំហុស។ បន្ទាប់មកនគរបាលស្រុកក្រឡាញ់បានទំនាក់ទំនងមកស្នងការនរបាលរាជធានីភ្នំពេញដេីម្បីឱ្យម្ចាស់ករណីមកទទួលនិងបន្តនីតិវិធីវិញ។ នៅយប់ថ្ងៃទី ៨ ខែឆ្នាំដដែល កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានទៅនាំខ្លួនជនដៃដល់មកសួរនាំបន្តដោយសារតែជាម្ចាស់ករណី។
សូមបញ្ជាក់ថា ករណីឃាតកម្មខាងលេីនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ស៊ីមរ៉ាឌី ភេទស្រីអាយុ ១៩ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ១២សេ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីត ភូមិសំបួរ ឃុំព្រៃគុយស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកជនដៃដល់ឈ្មោះភុំ ផា ភេទប្រុសអាយុ ២០ ឆ្នាំ នៅបន្ទប់ជួលលេខ ៣៧ ជាន់ទី១ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅភូមិគរគីកណ្តាល ឃុំលំលង ស្រុកអន្លុងវែង ខេត្តបន្ទាយមានជ័យ។
បច្ចុបន្នជនដៃដល់សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកាដេីម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖សុខា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ