សន្តិសុខសង្គម
រដ្ឋ វិនិយោគលើសាលារៀនជំនាន់ថ្មីជាង ១២លានដុល្លារ រយៈពេល ៧ឆ្នាំ
ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគលើសាលារៀនជំនាន់ថ្មីសរុបថវិកា ១២.៤ លានដុល្លារ រួមផ្សំជាមួយថវិការបស់មូលនិធិសប្បុរសជន និងការចូលរួមថវិកាបដិភាគពីមាតាបិតា អ្នកអាណា -ព្យាបាលសិស្សផងដែរ។ ចំពោះសិស្សមកពីគ្រួសារក្រីក្រ និងមានប័ណ្ណក្រីក្រ ត្រូវបានចូលរៀន ដោយមិនតម្រូវ ឱ្យបង់វិភាគទាននោះទេ។
ប៉ុន្តែចាប់ពីឆ្នាំ ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់ក្នុងពេលកន្លងមក លែងជាកាតព្វកិច្ច ហើយរដ្ឋជាអ្នក បំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី។ ទោះជាយ៉ាងនេះក្តី សាលារៀននៅតែអាច បន្តទទួល វិភាគទានពីសប្បុរសជន ក៏ដូចជាមាតាបិតា អាណាព្យាបាលសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាស្តីពីក្របខណ្ឌអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មីបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ នេះ សាលារៀនជំនាន់ថ្មីមានចំនួន ១៣ កន្លែងក្នុងនោះ សាលាបឋមសិក្សា ៤ កន្លែង និងសាលាមធ្យមសិក្សា ៩ កន្លែងមានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង និងខេត្តព្រៃវែងដែលមានចំនួនសិស្សបានកើនឡើងពី ៤៣៤ នាក់ នៅឆ្នាំ ២០១៦ ដល់ ៩ ៨៥៨ នាក់ នៅឆ្នាំ ២០២៣។
ក្រសួងនឹងពង្រីកគម្រោងសាលារៀនជំនាន់ថ្មី តាមគោលការណ៍ភូមិសាស្ត្រ ដោយត្រូវបង្កើតឱ្យបានមួយសាលារៀន យ៉ាងហោចសម្រាប់ទីរួមខេត្តនីមួយៗ និងពង្រីកឱ្យបានទូទាំង ២៥ ខេត្ត រាជធានី តាមអភិក្រមរក្សាទុកសាលារៀនដែលបាននិងកំពុងអនុវត្តរួចហើយ ដើម្បីផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរីកចំរើន។
ជាមួយគ្នានេះដែរក្រសួងនឹងបន្តប្រែក្លាយសាលារៀនជំនាន់ថ្មី ពីកន្លែងអាទិភាពសម្រាប់តែសិស្សឆ្នើមដែលមានលទ្ធភាពផ្នែកថវិកាទៅជាមជ្ឈមណ្ឌលឧត្តមភាពដែលបើកចំហសម្រាប់សិស្សឆ្នើមទាំងអស់ប្រកបដោយសមធម៌។
ចំពោះសិស្សរៀនសាលារៀនជំនាន់ថ្មី ត្រូវឆ្លងកាត់ការធ្វើតេស្តមុនចូលរៀន និងត្រូវបង្ហាត់បង្រៀនដោយគ្រូបង្រៀន ដែលមានគុណភាព និងវិធីសាស្ត្របង្រៀនថ្មី។ សាលារៀនជំនាន់ថ្មីបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់គ្រូបង្រៀន ដើម្បីបង្រៀនពេញមួយថ្ងៃ និងបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងមិនបង្រៀនគួរយកលុយពីសិស្ស។
សាលារៀនជំនាន់ថ្មីផ្តោតលើការ បណ្តុះបណ្តាលខាងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (STEM) ដែលឆ្លើយតបទៅនឹងចក្ខុវិស័យ ក្នុងការបង្កើត សង្គម និងសេដ្ឋកិច្ចនីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន និងសម្រាប់ត្រៀមសិស្ស ដើម្បីរៀនខាងផ្នែកវិស្វករ គ្រឿងយន្ត អេឡិចត្រូនិច សំណង់ ឧស្សាហកម្មចំណីអាហារ វេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ការសរសេរកម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រទិន្នន័យ អ្នករចនា (Designer) សោតទស្សន៍ (Media) សម្រាប់ការធ្វើ ពិពិធកម្មសេដ្ឋកិច្ច។
សាលារៀនជំនាន់ថ្មីអនុវត្តកម្មវិធីសិក្សាបានពេញមួយថ្ងៃ ដោយប្រើប្រាស់វិធីសាស្ត្របង្រៀនទំនើបតាម បែបរិះរក ដោះស្រាយបញ្ហា និងតាមបែបគម្រោង ដែលបណ្តុះទាំងវិជ្ជាសម្បទា និងបំណិនសតវត្សរ៍ទី ២១ ជាពិសេសបំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនង និងលើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៍ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល