Connect with us

សន្តិសុខសង្គម

បាញ់រះជាច្រើនគ្រាប់បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស

បានផុស

នៅ

ជនសង្ស័យពីរនាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច ហើយត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិត​ស្រាលប្រទះឃើញឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស ចំណែកជនសង្ស័យ​២នាក់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ យប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៣ នៅចំណុចផ្លូវលេខ ២៤៦ កែងផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

លោក ម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ហេតុការណ៍នេះផ្តើមចេញពីជនសង្ស័យ​ចំនួន០២​នាក់ ជាមុខសញ្ញាចាស់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានធ្វើសកម្មភាពកាច់​សោកម៉ូតូ​ជាក់ស្តែងក៏ត្រូវ​បានកម្លាំង​ព្រហ្មទណ្ឌកម្រិតស្រាលក្រសួងកំពុងធ្វើការ ច្បាមនិងបានបើកការបង្រ្កាប ប៉ុន្តែជនសង្ស័យ​ខាងលើក្នុងចំណោម​គ្នា២នាក់មានម្នាក់កាន់កាំភ្លើងខ្លីម៉ាក (ប៉េរ៉ូតា- បង់មួយ )បានដកចេញពីចង្កេះបាញ់រះ(ចំនួនប្រហែល១០គ្រាប់)មកលើសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបណ្ដាលឱ្យមានរបួសភ្លៅ (អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ)​បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីព្យាបាលរបួស។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងកាំភ្លើងខ្លី ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិត​ស្រាល​បញ្ជូនទៅនាយកដ្ឋានដើម្បីសាកសួរបន្ត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម