Connect with us

សន្តិសុខសង្គម

ចាប់​ចិន​៩​នាក់​ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា កាប់​ចាក់​គ្នា​កណ្តាលរាត្រី

បានផុស

នៅ

ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៩ នាក់​ទៅ​តុលាការ ពាក់​ពន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​វាយ​កាប់​ចាក់​គ្នា​កណ្តាលរាត្រី​ក្នុង​ទីក្រុង​ភ្នំពេញ។

កាលពី​យប់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​២២និង៣០​នាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​បឹង​កេងកង​ទី​១ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ទោ វុ​ឌ្ឍ ផូ​សារ​វ័​ន្ត អធិការ​នគរបាល​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់ ពី​បទ​ហិង្សា​ដោយ​ចេតនា (​ប្រើកាំបិត​បុ័ងតោ កាប់ បង្ក​របួសស្នាម​) នៅ​ចំណុច ផ្លូវ​ព្រះមុន្នីវង្ស កែង​ផ្លូវ ៣៩២ ភូមិ​៩ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។

ជនសង្ស័យ​ចំនួន​០៩ នាក់ ឃាត់ខ្លួន​រួមមាន ១-​ឈ្មោះ WU TSUNG HING ភេទ​ប្រុស សញ្ជាតិ​ចិន​។​

២-​ឈ្មោះ LAZARE ភេទ​ប្រុស សញ្ជាតិ​កាំ​ម៉ូ​រ៉ូ​ន​។ ៣-​ឈ្មោះ YANG SHANG LIN ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៤-​ឈ្មោះ LIN WEI TING ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៥-​ឈ្មោះ WU TING SHENG ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៦-​ឈ្មោះ CHEN YU SHANG ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៧-​ឈ្មោះ HUANG YU CHEN ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៨-​ឈ្មោះ WEI MIN KAI ភេទ​ប្រុស សញ្ជាតិ​ចិន​។ ៩-​ឈ្មោះ ឈិន ម៉េង ភេទ​ប្រុស សញ្ជាតិ​ចិន​។

វត្ថុ​តាង​ចាប់​យក​រួមមាន ទូរសព្ទដៃ ០៩ គ្រឿង​, កាំភ្លើងខ្លី ០១ ដើម ម៉ា​កឡុក​១៩ ពណ៌​ខ្មៅ បង់​ចំនួន​០១ គ្រាប់កាំភ្លើង​ចំនួន​១០​គ្រាប់​, កាបូបស្ពាយ​ចំហៀង ០១, អត្តសញ្ញាណបណ្ណ​ខ្មែរ ០១, កាត​គ្រី​សម្គាល់​រថយន្ត ០១, បណ្ណបើកបរ ០១, បណ្ណ​សម្គាល់​ការងារ ០១, កាត​ធនាគារ ០៥, កាត​កាន់កាប់​កាំភ្លើង ០១,​ប្រាក់ ១៥០០​ដុល្លារ​។ ជនសង្ស័យ រួម​និង​វត្ថុតាង​ខាងលើ កម្លាំង​បាន​បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី៕

ដោយ ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម