សន្តិសុខសង្គម
ទំនាស់ក្នុងគ្រួសារ កូនចុងចាក់សម្លាប់ឪពុកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីត្រូវកូនចុងប្រើកាំបិតចិតបន្លែចាក់ជាច្រើនកាំបិត រួចគេចខ្លួនបាត់បន្ទាប់ពីមានទំនាស់ក្នុងគ្រួសារបន្តិចបន្ទួចរួចមក។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោងជិត៧យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

របាយការណ៍បានបន្តថា ករណីឃាតកម្មនេះ គឺបង្កឡើងដោយឈ្មោះ វណ្ណាវី វច្ចណ: ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក (ត្រូវជាកូនចុង) បានធ្វើសកម្មភាពប្រើប្រាស់កាំបិតចិតបន្លែចាក់សម្លាប់លើជនរងគ្រោះឈ្មោះ ហៃ សុភក្រ្ត័ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា (ត្រូវជាឪពុកចុង) បណ្តាលអោយស្លាប់នៅកន្លែង ។

ឆ្លងតាមការបំភ្លឺរបស់ក្រុមគ្រួសារបានអោយដឹងថា មូលហេតុឈានដល់ការចាក់សម្លាប់ជនរងគ្រោះខាងលើ គឺដោយសារ មានទំនាស់ក្នុងគ្រួសារ។ ហើយបច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងស៊ើបអង្កេតស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ