Connect with us

សន្តិសុខសង្គម

ទំនាស់ក្នុងគ្រួសារនគរបាលម្នាក់​យក​កាំភ្លេីងបាញ់សម្លាប់ខ្លួនឯង

បានផុស

នៅ

បុរសម្នាក់ជាមន្ត្រីនគរបាលជាតិបានយកកាំភ្លេីងខ្លីបាញ់ក្បាលសម្លាប់ខ្លួនឯងបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមក្រោយពីទំនាស់ពាក្យសម្ដីជាមួយប្រពន្ធបន្តិចបន្តួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ណយ ផារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលអង្គភាពតម្រួតបទបញ្ជា។ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណេីតនៅភូមិលោង សង្កាត់សុភ័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុប្រពន្ធជនរងគ្រោះបានទូរស័ព្ទទៅប្តី(ជនរងគ្រោះ) ចូលតែមិនមានអ្នកលេីក មួយសន្ទុះក្រោយមកជនរងគ្រោះក៏មកដល់ផ្ទះ ពេលនោះប្រពន្ធក៏សួរនាំបន្តិចបន្តួចក៏កេីតជាជម្លោះក៏ប្រពន្ធ​ដេញឱ្យដេកក្រៅផ្ទះ។

ប្រភពដដែលបានបន្តថា ខណៈជនរងគ្រោះកំពុងដេកនៅមុខផ្ទះស្រាប់តែប្រពន្ធយកទឹកមកជះលើជនរងគ្រោះស្រែកហៅឱ្យទៅដេកក្នុងផ្ទះវិញ ភ្លាមនោះជនរងគ្រោះដេីរចូលទៅក្នុងបន្ទប់យកកាំភ្លេីងខ្លីម៉ាក: NP42.9 បាញ់ក្បាលខ្លួនឯងស្លាប់ភ្លាមៗតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកេីតហេតុពិនិត្យជាក់ស្ដែងកន្លែងកើតហេតុ និងការបញ្ជាក់ពីលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានឃើញថា សពស្លាប់ដោយសារធ្វើអត្តឃាត(បាញ់សម្លាប់ខ្លួនឯង)រួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម