សន្តិសុខសង្គម
នគរបាលចរាចរណ៍ខេត្តបាត់ដំបង ឃាត់រថយន្តផ្ទុកទំនិញសំពីងសំពោងជាច្រើនគ្រឿង
នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣នេះ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានដឹកនាំកម្លាំងធ្វើការឃាត់រថយន្តជាច្រើនគ្រឿងដែលកំពុងធ្វើចរាចរណ៍ ក្នុងក្រុងបាត់ដំបង ដោយការដឹកទំនិញសំពីងសំពោង បង្កឱ្យមានការរិះគន់ពីមហាជននៅក្នុងក្រុងបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច រថយន្ត និងម្ចាស់ត្រូវបាននាំយកទៅកាន់ស្នងការដ្ឋាន ដើម្បីសាកសួរធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ និងធ្វើការផាកពិន័យតាមផ្លូវច្បាប់ ព្រមទាំងឱ្យរុះរើទំនិញសំពីងសំពោងនេះចេញ មុនពេលអនុញ្ញាតឱ្យត្រឡប់ទៅវិញ។ ក្នុងករណីម្ចាស់រថយន្តនេះនៅតែប្រព្រឹត្តិល្មើសជាថ្មីទៀតនោះ សមត្ថកិច្ច នឹងធ្វើការផាកពិន័យទ្វេដងស្របទៅតាមច្បាប់ ។

របាយការណ៍ដដែល បានឱ្យដឹងថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺមន្រ្តីនគរបាលចរាចរណ៍បានយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំ តែយូរៗម្តងករណីល្មើសច្បាប់ដែលបង្កដោយអ្នកបើកបររថយន្តដឹកទំនិញសំពីងសំពោងនេះ តែងឆ្លៀតប្រព្រឹត្តល្មើស ដែលមួយចំនួនបានចូលមក ឬឆ្លងកាត់ក្រុងបាត់ដំបងនៅពេលយប់ ឬពេលទៀបភ្លឺ ដែលជាពេលវេលាមិនមានការត្រួតពិនិត្យ។ ប៉ុន្តែ ភ្លឺឡើងត្រូវបានមហាជនប្រទះឃើញរថយន្តទាំងនេះ មានវត្តមាននៅក្នុងមូលដ្ឋាន ដែលពេលខ្លះក៏មហាជនបានរាយការណ៍ផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល ដើម្បីចាត់វិធានការលើរថយន្តនេះ ហើយរូបភាពខ្លះក៏ត្រូវបានផ្សព្វផ្សាយដោយអ្នកប្រើប្រាស់បណ្តាញសង្គម បង្កឱ្យមានចំណាត់ការពីសមត្ថកិច្ចចំពោះរថយន្តល្មើសច្បាប់ទាំងនោះ៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?