សន្តិសុខសង្គម
តេឡេក្រាមរបស់អភិបាលរាជធានីភ្នំពេញ ត្រូវបានជនអនាមិកបន្លំប្រើប្រាស់
បណ្ដាញតេឡេក្រាម(Telegram) របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានជនអនាមិកប្រើប្រាស់ Profile ក្លែងបន្លំ ក្នុងរូបភាពឆបោក ដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់អភិបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញបានស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើជនអនាមិកនេះជាបន្ទាន់។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា មានជនអនាមិកបាន ប្រើប្រាស់ Profile ក្លែងបន្លំជាអភិបាលរាជធានីភ្នំពេញក្នុងបណ្ដាញតេឡេក្រាម(Telegram) ក្នុងរូបភាពឆបោក ដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់លោក ឃួង ស្រេង។
បណ្តាញតេឡេក្រាម(Telegram) ពិតរបស់អភិបាលរាជធានីភ្នំពេញមានបង្ហាញលេខទូរស័ព្ទ012 849 666 ។
រដ្ឋបាលរាជធានីភ្នំពេញសូមស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសាធារណជនដែលបានចាញ់បោកជនអនាមិកនេះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានជាបន្ទាន់៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ