សន្តិសុខសង្គម
លួចម៉ូតូបានមួយគ្រឿងជិះទៅលួចមួយកន្លែងទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូអ្នកដែលធ្វើការរោងចក្រជាមួយគ្នាបានហើយជិះយកមកទុករួចក៏ត្រឡប់ទៅធ្វើការវិញ ខណៈម្ចាស់ចេញមករកម៉ូតូមិនឃើញក៏សុំប្រធានរោងចក្រឆែកកាមេរ៉ាឃើញជនសង្ស័យជិះចេញក៏នាំគ្នាឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងរោងចក្រមួយកន្លែង ភូមិស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ខន សុខុម ភេទ ប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះ ធាង រុន ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យលួចនោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1 FD 1713 ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូខ្លួនទៅធ្វើការទុកក្នុងរោងចក្រដូចសព្វមួយដង បន្ទាប់មករូបគាត់ក៏បានទុកសោម៉ូតូនៅតុម៉ាស៊ីនដេរ ដែលគាត់ធ្វើការ។ លុះមកដល់វេលាកើតហេតុយកសោបែរជាមិនឃើក៏បានចេញមកមើលម៉ូតូក៏បាត់មិនដឹងទៅណា។
ប្រភពដដែលបានបន្តថា បន្ទាប់មករូបគាត់ក៏សុំប្រធានឆែកមើលកាមេរ៉ាសុវត្តិភាព ឃើញជនសង្ស័យជិះចេញទៅ មួយសន្ទុះក៏ចូលចូលក្នុងរោងចក្រវិញ ដើម្បីមកយកម៉ូតូខ្លួនមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំ1AN 1444 ទើបឃាត់ខ្លួនតែម្តង។
តាមសម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះពិតប្រាដកមែន ហើយម៉ូតូដែលខ្លួនជិះនោះក៏មិនមែនជាម៉ូតូខ្លួនដែរ គឺលួចពីកន្លែងធ្វើការចាស់នៅម្តុំអង្គស្នួល បន្ទាប់មកក៏មកធ្វើការនៅកន្លែងកើតហេតុទើបតែបានរយៈពេល៣ថ្ងៃក៏ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀត តែអស់លាក់ត្រូវម្ចាស់ចាប់បានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុខា
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន