Connect with us

សន្តិសុខសង្គម

គ្រោះថ្នាក់លើផ្លូវ ៦០ ម៉ែត្រ រថយន្ត​បែន​​បេីក​បុករថយន្ត​ Ford ranger កៀបជាប់តៃកុងស្លាប់

បានផុស

នៅ

បុរសម្នាក់បានកៀបជាប់នៅខាងក្នុងរថយន្តស្លាប់ត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ ជួយ​កាត់គាស់​យក​សព​ចេញមកក្រៅ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបែនដឹកដីមួយគ្រឿងបើកក្នុងល្បឿន​លឿន​វ៉ាជែងបុកផ្ទប់ចំពីមុខពេញទំហឹងអូសទៅមុខជាច្រើន​ម៉ែត្រ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០២៣ ចំណុចក្បែផ្សារអុីអន៣ លើផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់​ មានឈ្មោះ ស្រុឺ វណ្ណះ ភេទប្រុសអាយុ ៤៣ ឆ្នាំមុខរបរប្រធានទីផ្សាររស់នៅច្រកចូលផ្សាក្រមួន​ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ​ បានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុ​ បុរសរងគ្រោះមានឈ្មោះស្រុឺ វណ្ណះ បានបើករថយន្តម៉ាក ford ranger ពណ៌កណ្តុរ​ប្រមេះ​មួយគ្រឿង​ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-7858 បើកចេញពីកន្លែងធ្វើការនៅសង្កាត់ព្រែកហូរ​ ក្រុងតាខ្មៅ​ រួចក៏ធ្វើដំណើរកាត់តាមបណ្តោយផ្លូវ ៦០ ម៉េត្រទិសដៅពីត្បូងមក​ជើង​ ក្នុងល្បឿនលឿនល្មមក្នុងគោលបំណងត្រឡប់មកផ្ទះវិញនៅម្តុំផ្សារក្រមួនក្នុងសង្កាត់ចាក់អង្រែក្រោម​។

ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កបែនដឹកដី​មួយគ្រឿងពណ៌ស​ ពាក់ផ្លាកលេខ ភ្នំពេញ 3E-0984 បើកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ​ ទិសដៅបញ្រ្ចាស់គ្នាពីជើងមកត្បូងក្នុងល្បឿនយ៉ាង​លឿន​ ខណះពេលបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតវ៉ាជែងមកបុកផ្ទប់រថយន្ត ford​ ranger ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង​ និងអូសកៀបជាប់ទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យបុរសជាអ្នកបើករថយន្ត ford​ ranger ស្លាប់ក្នុងរថយន្តយ៉ាងរន្ធត់។ ភ្លាមនោះអ្នកបើករថយន្តបង្កបានចុះរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកេីតហេតុភ្លាមៗ​ ប្រជាពលរដ្ឋជាអ្នកដំណេីរបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯកឲ្យចុះមកទីតាំងកើតហេតុ​ ក្នុងនោះក៏មានការសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ណ្ឌដង្កោ​ និងក្រុមជំនាញសង្គ្រោះ៧១១ កងពលតូចលេខ៧០​ ចុះមកជួយគាស់យកសពចេញពីក្នុងរថយន្ត​។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍​ធ្វេីការវាស់វែងយករថយន្ត ២ គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញលើគោក​ នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយបន្តនាពេលក្រោយ។ ចំណែកសព​ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើមុនតាមប្រពៃណី៕

អត្ថបទ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម