Connect with us

សន្តិសុខសង្គម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កោះហៅ លោក កឹម ជាតិ ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២៨ ធ្នូ ខាងមុខនេះ

បានផុស

នៅ

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលនគរបាលជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានចេញលិខិតកោះហៅលោក កឹម ជាតិ ឲ្យចូលខ្លួនបំភ្លឺលើសំណុំរឿងបណ្ដឹងរបស់ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប នៅថ្ងទី២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។

លោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ត្រូវបានលោក អ៊ូច សុតត្រា មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដាក់ពាក្យបណ្ដឹងទៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លើករណីទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរនឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។

កាលពីថ្ងទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក កឹម ជាតិ ត្រូវបានព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ក្រោយពីបែកធ្លាយរឿងទាមទារប្រាក់ពីក្រុមហ៊ុនស្រាប្រមាណ១០ម៉ឺនដុល្លារ៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម