Connect with us

សន្តិសុខសង្គម

​សមត្ថកិច្ច​ចម្រុះ ៣ ខេត្ត ចុះបង្ក្រាបរបាំងសាច់អួនជិត ៧ ០០០ ម៉ែត្រ​

បានផុស

នៅ

សមត្ថកិច្ចចម្រុះ ៣ ខេត្តដឹកនាំដោយលោក ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក សុង ហុង អនុប្រធានរដ្ឋបាលជលផល រួមជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួង និងខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ និងអាវុធហត្ថចម្រុះប្រចាំបឹងទន្លេសាប កម្លាំងសរុប ៦៧នាក់ និងមធ្យោ​បាយ កាណូត ១៥ គ្រឿង នៅថ្ងៃទី១៧ ខែធ្នូឆ្នាំ ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ ៣ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានចុះសហការក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេ​សាទ​​នៅព្រំប្រទល់ ៣ ខេត្តខាងលើនេះនៅរសៀលថ្ងៃទី ១៨ ខែធ្នូនេះ បានឱ្យដឹងថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះសម្រេចបានរុះរើរបាំងសាច់អួនចំនួន ២៤កន្លែង ប្រវែង ៦ ៩០០ ម៉ែត្រ លបលូសាច់អួន ២៤ មាត់ បង្គោលចំនួន ៦៥០ ដើម និង​ចាក់លែងត្រីចំនួន ២៦០ គីឡូក្រាមចូលក្នុងទន្លេធម្មជាតិវិញ។

លោក លី ឡា បានបញ្ជាក់ឲ្យដឹងទៀតថា សមត្ថកិច្ចចម្រុះទាំងបីខេត្តខាងលើនេះនឹងបន្តចុះបង្ក្រាបបទល្មើសនេសាទ​រយៈពេល ៥ ថ្ងៃ បន្ថែមទៀត៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម