Connect with us

សន្តិសុខសង្គម

យល់យ៉ាងណា ក្រោយដឹងរឿងរ៉ាវលម្អិតនៅពីក្រោយ ករណី អ៊ំស្រី វាយក្មួយ នៅខណ្ឌឫស្សីកែវ?

បានផុស

នៅ

តាមរយៈការចែករំលែកតៗគ្នាលើបណ្ដាញសង្គម អំពី ការប្រើហិង្សាពីសំណាក់អ៊ំស្រី ចំពោះក្មួយស្រីអាយុ ៦ ឆ្នាំ ត្រូវបានមហាជនប្រតិកម្ម និងប្រឆាំងអំពើនេះជាខ្លាំង។ ជាមួយគ្នានេះ ក៏មានអ្នកធ្លាប់ស្គាល់ និងធ្វើការជាមួយ នារីជាអ៊ំស្រីរូបនេះ លើកឡើងថា កញ្ញា ឃុន វ៉ាន់ដា ជាអតីតបុគ្គលិកផ្នែកព័ត៌មាន មានចរិតសុភាពរាបសារ ស្លូតបូត តស៊ូក្នុងការងារ ព្រមទាំងកតញ្ញូចំពោះម្ដាយ និងបានលះបង់ទាំងក្ដីសុខ និងអនគតផ្ទាល់ខ្លួនជូនគ្រួសារ ពិសេសក្មួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នេះ អតីត ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​លោក ខៀវ កាញារីទ្ធ បានចែករំលែកបន្ត នូវការលើកឡើងរបស់ ម្ចាស់ Facebook ឈ្មោះ Seng Chansopheap ដែលបានបង្ហាញរឿងរ៉ាវលម្អិត ពីឃ្លីបវីដេអូ ខ្លី ដែលគេបង្ហោះ និងចែករំលែកបន្តគ្នានោះ ព្រមទាំងរូបភាពបច្ចុប្បន្នភាពរបស់អ៊ំស្រីរូបនោះ ដែលធ្វើឱ្យអ្នកអានហើយ កាន់តែភ្ញាក់ផ្អើល។

ការបង្ហោះនោះ មានសេចក្ដីទាំងស្រុងដូចតទៅ៖

[អានឱ្យចប់ បើអានអត់ចប់ទេ ឬខ្ជិលអាន សូមអូសរំលង…]

ខ្ញុំគួរតែធ្វើរឿងដែលគួរធ្វើ ដើម្បីបន្សាបអារម្មណ៍ខឹងសម្បាររបស់បងប្អូនមហាជននៅលើបណ្តាញសង្គមផង និងមានមនសិការចំពោះខ្លួនឯងផង ក្នុងនាមខ្ញុំជាមនុស្សម្នាក់ដែលបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ពីគ្រប់ភាគី បើទោះបីជាមិនជាប់សាច់ញាតិ ឬទទួលបានផលប្រយោជន៍អ្វីក៏ដោយនៅក្នុងរឿងហេតុ និងមានបំណងតែមួយគត់ គឺចង់ឲ្យម្តាយមីងត្រលប់មកផ្ទះមើលថែម្តាយចាស់ និងក្មួយៗតូចទាំង ៤ នាក់បន្ត។

បើបងប្អូនក្នុងបណ្តាញសង្គមបើកចិត្តទទួលស្តាប់ និងពិចារណាបន្តិច បងប្អូននឹងយល់ដូចខ្ញុំយល់ ហើយការមើលឃើញតែមួយជ្រុងលើបណ្តាញសង្គម ដោយគ្មានមូលដ្ឋាន ឬព័ត៌មានច្បាស់លាស់គ្រប់ជ្រុងជ្រោយ នាំឲ្យអ្នកវិនិច្ឆ័យខុស និងចោទប្រកាន់លើមនុស្សខុសដូចគ្នា។

ខ្ញុំសុំសង្ខេបរឿងហេតុទាំងមូលខ្លីៗដូចតទៅ៖

កុមារីរងគ្រោះអាយុ ៦ ឆ្នាំ ជាកូនទី៣ ក្នុងចំណោមបងប្អូនបង្កើត ៤ នាក់ ដែលមានយាយ និងមីង ជាអ្នកចិញ្ចឹមបីបាច់ ថែរក្សា អប់រំណែនាំ អស់រយៈពេលជាង ០៤ ឆ្នាំមកហើយ បើគិតមកទល់នឹងពេលបច្ចុប្បន្ន និងមិនធ្លាប់ប្រើអំពើហិង្សាអ្វីឡើយលើក្មួយៗកន្លងមក។ ទើបតែនៅយប់ថ្ងៃទី១៦ ធ្នូ ២០២៣ ជាថ្ងៃកើតហេតុ កុមារីរងគ្រោះចចេសរឹងរូសមិនព្រមញ៉ាំបាយល្ងាច បើទោះបីជាយាយខំលួងលោមយ៉ាងណាក៏មិនព្រម។ បន្ទាប់មកដល់ម៉ោងធ្វើកិច្ចការសាលា បងប្អូន ៣ នាក់ផ្សេងៗបានធ្វើកិច្ចការសាលាគ្រប់ៗគ្នា លើកលែងតែកុមារីរងគ្រោះម្នាក់គត់មិនព្រមធ្វើកិច្ចការសាលា មិនព្រមរៀន និងមិនព្រមចូលគេងថែមទៀត ជាហេតុនាំឲ្យយាយខឹង និងដកទូរស័ព្ទមិនឱ្យលេង។ ដោយសារតែមូលហេតុនេះ ទើបកុមារីរូបនោះបែរជារញ៉ាំរញ៉ូវ បង្ហាញអាកប្បកិរិយាខឹងសម្បារយាយ ទាត់ចានបាយ បោកអីវ៉ាន់ និងធាក់របស់របរក្នុងផ្ទះបែកអស់។ល។ ម្តាយមីងក៏មកសួរនាំ និងហាមកុំឱ្យធ្វើបែបនេះ តែកុមារីរូបនេះមិនព្រម បែរជាយំស្រែកខ្លាំងៗកណ្តាលយប់ ទើបមីងទ្រាំមិនបាន ក៏ដឹកដៃមកឱ្យឈរត្រឹមមាត់ទ្វារក្នុងរបង ពិចារណាកំហុស និងប្រាប់ថា កាលណាឈប់យំ ទើបឱ្យចូលផ្ទះវិញ។ ប៉ុន្តែកុមារីរូបនេះនៅតែបន្តយំស្រែកខ្លាំងៗ និងធាក់ទ្វារផ្ទះក្នុងរបងជាច្រើនលើក ជាហេតុនាំឱ្យយាយ និងមីង ដឹកដៃមកនៅក្រៅរបងផ្ទះ ដោយនិយាយប្រាប់ដដែលថា លុះត្រាឈប់ខូច/ឈប់យំ ទើបឱ្យចូលផ្ទះ តែកុមារីរូបនេះនៅតែបន្តសកម្មភាពស្រែកខ្លាំងៗ វាយទាត់ធាក់ទ្វាររបងដែកខាងក្រៅ ព្រមទាំងយំននាលដីខ្លាំងៗ ដំបូងយកក្រមារុំដៃពីមុខទេ តែក្មួយស្រីបន្តវាយរបងដែកស័ង្កសីក្រៅផ្ទះ ខ្លាចមុតដៃផងខឹងផង ទើបម្តាយមីងទ្រាំមិនបាន ក៏យកក្រមារុំដៃទៅក្រោយ ហើយក្មួយស្រីក៏យំននាលដី ត្រង់នេះហើយទើបយាយយកក្រមារុំជើងបន្ត ក្នុងគោលបំណងកុំឱ្យវាយទាត់ធាក់ទ្វារ យំននាលដី និងបានទះថ្ពាល់កុមារីនោះផង (ទះមិនខ្លាំងនោះទេ ទះកម្លាៗឱ្យខ្លាច) និងម្យ៉ាងខ្លាចសំឡេងយំរំខានអ្នកជិតខាងផង។ ចំនុចនេះហើយ ដែលវីឌីអូត្រូវបានថត និងបង្ហោះផ្សាយ ទាំងដែលការរុំដៃទៅក្រោយ និងរុំជើងនេះមិនបាន ៣ នាទីស្រួលបួលផង ម្តាយមីង និងយាយក៏ស្រាយចំណង នាំចៅទៅមុជទឹកចូលគេងធម្មតា។ រឿងគ្រួសារក៏ចប់ត្រឹមនេះ ប៉ុន្តែរឿងមិនចប់ គឺវីឌីអូបានបង្ហោះចេញបាត់ទៅហើយ ក៏មានអាជ្ញាធរ សមត្ថកិច្ចចុះមកសួរនាំ និងឃាត់ខ្លួនសាកសួរ និងឃុំខ្លួនមីង បើទោះបីជាកុមារីរងគ្រោះបានប្រាប់ថា មីង និងយាយស្រលាញ់ខ្លួនណាស់ មកពីខ្លួនខូច ឯលើដងខ្លួនទាំងមូលរបស់កុមារីរងគ្រោះ គ្មានសូម្បីស្លាកស្នាមកន្ទួល មិនថាថ្ពាល់ ឬលើដងខ្លួន។ គាត់មិនធ្លាប់វាយក្មួយគាត់សោះឡើយ ទើបតែលើកទី១ ដែលគាត់លើកដៃវាយក្មួយគាត់ ដោយសារខឹង និងខ្វះការពិចារណាមួយពេល ហើយគាត់ក៏ដឹងថា ខ្លួនធ្វើខុស និងសោកស្តាយចំពោះទង្វើគាត់ផងដែរ។ គាត់ក៏ដឹងដែរថា ទង្វើរបស់គាត់គឺជ្រុលហួសហេតុពិតមែន និងមិនត្រូវយកគំរូតាមនោះឡើយ។

សូមបងប្អូនពិចារណា គាត់ធ្វើការរកលុយផងចិញ្ចឹមក្មួយផងតាំងពីតូចៗរហូតទល់នឹងបច្ចុប្បន្ន បន្ទាប់ពីម្តាយឪពុកក្មួយៗចែកផ្លូវគ្នាជាង ៤ ឆ្នាំ។ នៅពេលនេះ ម្តាយមីងត្រូវបានឃាត់ខ្លួនចំនួន ៣ យប់ ៣ ថ្ងៃហើយ គ្មានអ្នកមើលថែម្តាយចំណាស់ និងក្មេងៗតូចៗ ៤ នាក់នោះទេ ហើយគាត់ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារថែមទៀត។

កាលពីមុន ខ្ញុំតែងឃើញគេប្រើពាក្យថា អ្នកលេងហ្វេសប៊ុកច្រើនតែ «តែៗ ស្ករៗ» ហើយរឿងនេះបានឲ្យខ្ញុំមើលឃើញថា បងប្អូនក្នុងបណ្តាញសង្គមភាគច្រើន មិនទាំងអស់ពិតជាបែបនេះមែន។ ឃើញមួយជ្រុង ក៏សន្និដ្ឋាន និងវាយតម្លៃភ្លាមៗ ដោយមិនបានប្រើពេលស្រាវជ្រាវប្រភព/ពត៌មាន ឬរឿងហេតុដើមចមទាំងមូល ឲ្យបានច្បាស់លាស់សិននោះទេ មុននឹងវិនិច្ឆ័យលើរឿងអ្វីមួយ។ វីឌីអូអាចថតដល់ចប់ ឬច្រើនជាង ១០ នាទីបាន ផ្ទុយទៅវិញថតតែខ្លីបខ្លីៗរួចបង្ហោះ មិនអស់សេចក្តី នាំឲ្យមានការយល់ច្រឡំ។ ការរុំដៃជើងជាមួយក្រម៉ា ធ្វើឡើងមិនដល់ ៣ នាទីស្រួលបួលផង ម្តាយមីងក៏ស្រាយ លួងក្មួយ និងពរចូលក្នុងផ្ទះ មុជទឹកចូលគេង ម៉េចក៏មិនថតឲ្យចប់ចុងចប់ដើម?

ចុងក្រោយ ខ្ញុំសុំទោសចំពោះក្រុមគ្រួសារបងដែលខ្ញុំធ្វើការផុសនូវសំណេរ និងឯកសារពាក់ព័ន្ធទាំងនេះដោយគ្មានការអនុញ្ញាត ព្រមទាំងរូបភាពដោយមិនបិទបាំងមុខក្មួយៗ ព្រោះដើម្បីឲ្យមហាជនឃើញពីទឹកមុខច្បាស់ៗ បង្ហាញពី អារម្មណ៍របស់ក្មួយៗចំពោះមីងដែលត្រូវបាននគរបាលឃាត់ខ្លួន។ ខ្ញុំសង្ឃឹមថាផុសនេះ នឹងជួយឱ្យបងប្អូនមួយចំនួនគិតពិចារណា និងបន្សាបបាននូវកំហឹងខ្លះៗ។

គួររម្លឹកថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ខណ្ឌប្ញស្សីកែវ បាន​ឃាត់ខ្លួនស្រ្តីម្នាក់ ករណីប្រើ​ហិង្សាលើអនីតិជន។ ករណីនេះបានកើតឡើង​នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០ៈ០០នាទី ចំណុច ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ នគរ​បាល​ខណ្ឌ​ឫស្សីកែវ ​នៅ​ថ្ងៃទី​១៨ ​ខែធ្នូ​ នេះ កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ស្ត្រី​ម្នាក់នេះ​ទៅ​តុលា​ការ​ ​រីឯ​ស្ត្រី​ត្រូវជា​យាយ​បង្កើត​ម្នាក់​ទៀត​ដែលជាប់​ពាក់​ព័ន្ធ​ កំពុង​ព្យាបា​ល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​​៕

លិខិតមិនប្តឹងផ្តល់
លិខិតសំណូមពរ ធ្វើឡើងដោយម្តាយកុមារី និងផ្តិតស្នាមម្រាមដៃដោយបងប្អូនបង្កើត ពូមីង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ២ខ្សែ​និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​ចាក់​បេតុង​ឆ្អឹងដែក

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ 

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ថា នឹងធ្វើឱ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោចបានម្ដងក្នុងមួយជីវិត

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា២១ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម២៣ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

កីឡា១៤ ម៉ោង មុន

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

Sokha Hotels

ព័ត៌មានពេញនិយម