សន្តិសុខសង្គម
ចាប់ខ្លួនអតីតគ្រូពេទ្យម្នាក់ ពាក់ព័ន្ធសំណុំរឿង ទិញ លក់ដីខ្យល់
លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអតីតគ្រូពេទ្យមិត្តភាពខ្មែរសូវៀត ម្នាក់ ដើម្បីយកទៅសាកសួរតាមពាក្យបណ្តឹងពីបទ ឆបោក ពាក់ព័ន្ធក្នុងការរកស៊ីទិញលក់ដីខ្យល់។
ដោយអនុវត្តតាមបទបញ្ជារលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធា នីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ និងនាំខ្លួនជនជាប់សង្ស័យអតីតគ្រូពេទ្យម្នាក់ នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៣៦(វ)ច.ន ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ របស់លោកស្រី យី សុខវួច ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១។

ជនត្រូវចោទមានឈ្មោះ សំ សីណា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរគ្រូពេទ្យឯកជន អតីតពេទ្យរដ្ឋ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានរងនូវពាក្យបណ្តឹងពាក់ព័ន្ធពីបទឆបោក តាមរូបភាពទិញ លក់ដីខ្យល់ក្នុងទឹកប្រាក់ប្រមាណ១៥ម៉ឺនដុល្លារអាមេរិក។
សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា ក្នុងអំឡុងឆ្នាំ២០២១ ជនសង្ស័យបានទទួលយកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់ ដើម្បីរៀបចំដីធ្លីមួយកន្លែងនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុង។ លុះពេលបានប្រាក់ប្រមាណ១៥ម៉ឺនដុល្លារអាមេរិកដល់ដៃហើយ ជនសង្ស័យមិនមានដីធ្លីឲ្យទៅដើមបណ្តឹងទេ ថែមទាំងគេចវេសមិនព្រមចូលខ្លួនដោះស្រាយជាមួយម្ចាស់ប្រាក់ទៀត ដូច្នោះទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីចាត់ការលើបុគ្គលអតីតគ្រូពេទ្យរូបនោះទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់