Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី អំពាវនាវឲ្យអ្នកបើករថយន្ដបង្កបណ្ដាលឲ្យមនុស្សស្លាប់នៅខណ្ឌទួលគោកចូលខ្លួនមកស្នងការដើម្បីអនុវត្តច្បាប់

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៩ធ្នូ បានចេញសារអំពាវនាវដល់អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់បាត់បង់អាយុជីវិតនៅខណ្ឌទួលគោក មកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ខណៈជនសង្កកំពុងគេចខ្លួន។

លោកក៏បានសង្កត់ធ្ងន់ថា ការរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ ហើយសមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តច្បាប់ចំពោះករណីនេះបានដែរ ហើយបើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនឹងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់ស្នងការរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យនាំខ្លួនជនសង្ស័យដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា មកកាន់ស្ថាប័នអយ្យការ ឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

បើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ចស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីដែលមិនព្រមចូលមកបង្ហាញខ្លួនតាមដីការបញ្ជានេះ។

នាពេលថ្មីៗកន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត​មួយគ្រឿង ម៉ាក Jeep overland ពាក់​ស្លាក​លេខ ភ្នំពេញ​ 2CB-9963 បានបើកបុក​ជនរងគ្រោះ​ជាបុរសម្នាក់ដែលជិះម៉ូតូ ​បណ្ដាលឱ្យ​ស្លាប់​ នៅ​ចំណុចខណ្ឌ​ទួលគោក​ កាល​ពី​យប់​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​។  បើតាមប្រភពសមត្ថកិច្ច ម្ចាស់​រថយន្ត​ឈ្មោះ​ សុខ​ លីណា​ និង​អ្នក​បើកបររថយន្ត​ពេលនោះ ត្រូវបាន​គេ​សង្ស័យថា​ ជា​កូនប្រុស​របស់លោកស្រី​ សុខ​ លីណា​ ដែល​មានឈ្មោះ​ ព្រហ្ម​ វិចិត្រ​សុសក្ដា​។ ក្រោយការកើតហេតុនេះ គ្រួសារជនបង្កបានទៅចូលបុណ្យសពជនរងគ្រោះថវិកាមួយចំនួន ដើម្បីសម្របសម្រួលឱ្យដកពាក្យបណ្ដឹងនេះវិញ ប៉ុន្តែយ៉ាងណា គ្រួសារជនរងគ្រោះ មិនយល់ព្រមដកពាក្យបណ្ដឹងឡើយ ដោយបានស្នើឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម